Monday, November 18, 2013

ព័រទុយហ្គាល់ សុំត្រឹម​ស្មើ​ជាមួយ​ ស៊ុយអ៊ែត​ ខណៈ​ម្ចាស់ផ្ទះ​បារាំង​ យ៉ាប់យឺន​ខ្លាំង​ជាមួយ​ អ៊ុយក្រែន​ (Video Inside)

ស៊ុយអ៊ែត៖ សម្រាប់ការប្រកួត វគ្គជម្រុះ World Cup 2014 ជើងទី២ នៅយប់ថ្ងៃអង្គារទី ១៩ ខែវិច្ឆិកា នេះមាន ៦គូប្រកួត។ ក្នុងនោះក្រុមជម្រើសជាតិ ស៊ុយអ៊ែតត្រូវ បើផ្ទះទទួលភ្ញៀវ ព័រទុយហ្គាលខណៈ ដែលជើងទី១ ព័រទុយហ្គាលឈ្នះ ស៊ុយអ៊ែត ១ ទល់នឹង០ ។ ដូច្នេះព័រទុយហ្គាល ត្រូវស្មើ និងឈ្នះ ដើម្បីបានបន្ត ទៅលេងនៅ World Cup 2014 ។ ចំណែកឯ ស៊ុយអ៊ែតវិញ ចាំបាច់ត្រូវការឈ្នះ ជាដាច់ខាត ហើយចាប់ ពី២គ្រាប់ ឡើងទើបអាចដណ្តើម បានកៅអ៊ី World Cup បាន។
១គូទៀត គឺជម្រើសជាតិ មាន់គត បារាំងត្រូវបើទ្វារផ្ទះ របស់ខ្លួនទទួល ក្រុមភ្ញៀវ អ៊ុយក្រែន ខណៈកាលពី ជើងទី១ ក្នុងផ្ទះអ៊ុយក្រែន ស៊ីបារាំង ២-០ ដូច្នេះបារាំងហាក់ ធ្វើការងារយ៉ាប់បន្តិច ហើយដោយត្រូវ ឈ្នះ អ៊ុយក្រែន រហូតដល់ ៣គ្រាប់ទើបអាចកក់កៅអ៊ីនៅ World Cup បាន។
ក្រៅពី២គូដែលគួរឲ្យ ចាប់អារម្មណ៍នេះ នៅមាន៤គូទៀត ដែលមាន រ៉ូម៉ានី ទទួលភ្ញៀវ ក្រិច ខណៈជើងទី១ ក្រិចស៊ី ៣-០។ ជម្រើសជាតិក្រូអាស៊ី ត្រូវទទួលភ្ញៀវ អ៊ីស្លង់ ខណៈជើងទី១ ក្រុមទាំងពីរស្មើគ្នា ០-០។ ម្ចាស់ផ្ទះអេហ្ស៊ីប នឹងត្រូវទទួលភ្ញៀង ហ្គាណា ខណៈជើងទី១ ហ្គាណា លុត អេហ្ស៊ី ៦-០ ការប្រគួតនេះ គ្រាន់តែបង្រ្គប់កិច្ចប៉ុណ្ណោះ។ និងក្រុមចុងក្រោយ ជម្រើសជាតិ អាល់ជើរៀរ ត្រូវទទួលភ្ញៀវ ប៊ឺកីណាហ្វាសូ ខណៈជើងទី១ ប៊ឺកីណាហ្វាសូ ឈ្នះអាល់ជើរៀរ ៣-២។
ចាំមើលតើយប់នេះ ក្រុមណាទឹកភ្នែក និងក្រុមណាដណ្តើម កៅអ៊ីបាន ដើម្បីឡើងទៅ World Cup 2014 ដែលម្ចាស់ផ្ទះប្រេស៊ីល ជាម្ចាស់ផ្ទះនោះ?


No comments:

Post a Comment