ផ្តល់សិទ្ធិដោយ៖ Lookingtoday
ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ ដ៏រន្ធត់បានកើតឡើង ទៀតហើយ នៅតាមផ្លូវជាតិលេខ៣ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ពោលចុះពីលើស្ពាន ព្រះមុនីវង្សថ្មី តែប៉ុន្មានរយម៉ែត្រ ប៉ុណ្ណោះ ដែលបានផ្តាច់ជីវិត ស្រ្តីជាម្តាយ និងកូនស្រីពីរនាក់ ខណៈក្មេងៗ ២នាក់ ត្រូវជាកូនប្រុស និងចៅប្រុស បានរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ប្រមាណ ១១៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បន្ទាប់ពី រថយន្តបង្ក បានចុះពីលើ ស្ពានព្រះមុនីវង្សថ្មី ហើយជ្រុលទៅបុក ម៉ូតូរបស់ជនរងគ្រោះ កំពុងបើកពីមុខ ហើយជ្រុលទៅបុក គូទរថយន្តធុនដ្រា មួយគ្រឿង របស់មន្រ្តីនគរបាលម្នាក់ រងការខូចខាតផងដែរ។
សមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាម្តាយមាន ឈ្មោះ មោង ម៉ាច អាយុ៥៦ឆ្នាំ និងកូនស្រីមានឈ្មោះ នួន ណាវី អាយុ៣០ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈក្មេងប្រុស២នាក់ ដែលត្រូវជាចៅ និងកូនប្រុសទីមួយ ឈ្មោះ មករា អាយុ៤ឆ្នាំ ជាបង និងប្អូនប្រុស ឈ្មោះ វិសាល អាយុ៣ឆ្នាំ បានរងរបួសស្រាល ។
ជនរងគ្រោះទាំងនេះ រស់នៅភូមិព្រែកជាងគង់ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។ សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ រថយន្តបង្ក មានម៉ាកហ៊ីយ៉ាន់ដាយ ដឹកទ្រូងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 3B-8944 បើកដោយបុរសម្នាក់ បានចុះពីលើស្ពានព្រះមុនីវង្សថ្មី តាមផ្លូវជាតិលេខ៣ លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅ បុកម៉ូតូរបស់ជនរងគ្រោះ ម៉ាក សេ១២៥ ពណ៌ខ្មៅ បណ្តាលឲ្យស្លាប់ និងរបួសយ៉ាងដូច្នេះ។
ភ្លាមៗនោះ រថយន្តបង្កបាន ជ្រុលទៅបុក គូទរថយន្តធុនដ្រា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-8858 បើកដោយបុរសម្នាក់ មានឈ្មោះ សេង បូរី អាយុ៣៥ឆ្នាំ ជាមន្រ្តីនគរបាល រស់នៅផ្ទះលេខ ២០០ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ អ្នកបើករថយន្តបង្ក ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ។ ក្រោយការសួរនាំ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តរូបនេះ មានឈ្មោះ អោក ដារ៉ា អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៩ ផ្លូវលេខ ៣០៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
មុនពេលកើតហេតុ ជននេះបានដឹកសត្វមាន់ពី ខេត្តព្រៃវែងមកភ្នំពេញ ហើយដឹកទ្រូងទទេ ត្រឡប់ទៅវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ ។ ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាល ចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានចុះទៅជួយអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារ ដឹកសពជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ខណៈម៉ូតូ និងរថយន្តយកទៅរក្សាទុក ដើម្បីចាត់ការ បន្តទៀត៕
អ្នកបើករថយន្តបង្ក ឈ្មោះ អោក ដារ៉ា

No comments:
Post a Comment