រាជធានីភ្នំពេញ ៖ ជន
រងគ្រោះម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការ
ប៉ះទង្គិចគ្នាកាលពីថ្ងៃទី១២ ខែវិច្ឆិកា
រវាងកម្មកររោងចក្រ អេសអិល និងកងកម្លាំងប្រដាប់អាវុធ
បានប្តឹងស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថ
រាជធានីភ្នំពេញ ដោយចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់អ្នកលក់បាយអាយុ ៤៩ ឆ្នាំម្នាក់ ដោយសារគ្រាប់កាំភ្លើង របស់នគរបាល។
លោក នាង សុគន្ធ ដែលជានិស្សិតច្បាប់រៀនឆ្នាំទី២ អាយុ ២៥ឆ្នាំ និងជាម្ចាស់បណ្តឹង បានអះអាងថា គាត់ត្រូវបាននគរបាលវាយ អំឡុងពេលប៉ះទង្គិចគ្នា ហើយការដាក់ពាក្យប្តឹងទៅតុលាការ គឺធ្វើតាងនាម ឲ្យប្រជាពលរដ្ឋខ្មែរ ដើម្បីប្តឹងលោក ជួន សុវណ្ណ ស្នងការនគរបាល និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ ពីបទមនុស្សឃាត តាមមាត្រា ២០៤នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា២០៤ ចែងថា “ ឃាតកម្មត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ ឆ្នាំ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តដោយ អ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារ ឬនៅក្នុងឱកាស នៃការបំពេញ មុខងាររបស់ខ្លួន ”។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់កម្លាំងសមត្ថកិច្ច បានបដិសេធពីការចោទប្រកាន់នេះ ហើយគេរកមិនឃើញភស្តុតាង សម្រាប់ដាក់បន្ទុកទេ។
ប្រធានក្រឡាបញ្ជីនៅ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បានទទួលពាក្យបណ្តឹង នោះហើយ ដោយលោក សុគន្ធ បានចោទ លោក ជួន សុវណ្ណ និងឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ពីបទបញ្ជាឲ្យកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន បាញ់កម្មករ និងជនស្លូតត្រង់ ដែលបណ្តាលឲ្យអ្នកស្រី អេង សុខុម អ្នកលក់បាយ នៅក្បែរនោះ ត្រូវគ្រាប់កាំភ្លើងស្លាប់ ហើយបន្ទាប់ពី បានទទួលពាក្យបណ្តឹង តុលាការនឹងអនុវត្ត ទៅតាមនីតិវិធីច្បាប់។
លោក ង៉ែត វង្ស អាយុ ៥១ឆ្នាំ ជាស្វាមីរបស់អ្នកស្រី អេង សុខុម បាននិយាយថា គាត់ចង់បានយុត្តិធម៌ ចង់ឲ្យរដ្ឋាភិបាល រកយុត្តិធម៌ឲ្យប្រពន្ធរបស់គាត់ ពីព្រោះគាត់មិនបានធ្វើអ្វីខុសទេ។ វាមិនយុត្តិធម៌នោះទេ ហើយលោក ង៉ែត វង្ស ក៏កំពុងរៀបចំគម្រោង ប្តឹងកងកម្លាំងប្រដាប់អាវុធ ដែលទទួលខុសត្រូវ ចំពោះ ការបាញ់ប្រពន្ធរបស់គាត់ដែរ៕

_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
No comments:
Post a Comment