Thursday, November 14, 2013

មន្ដ្រីឆ្មាំ បេតិកភណ្ឌ លើភ្នំប្រាសាទ ព្រះវិហារ មានសំលៀកបំពាក់ មួយកំប្លេរ តែពាក់ពីរឆ្នាំ


CH-0567ដោយ ៖ សយ សុភាព
ព្រះវិហារ ៖ ក្រុមមន្ដ្រីឆ្មាំ ខាងផ្នែកការ ពារបេតិកភណ្ឌលើភ្នំប្រាសាទព្រះវិហារ បាន នាំគ្នារអ៊ូរទាំ ចំពោះ សំលៀកបំពាក់របស់ខ្លួន រហែកដាច់ រយីករយាក គ្មានការជួយឧបត្ថម្ភ ពីថ្នាក់ដឹកនាំណា នោះឡើយ ជាពិសេស ក្នុង អង្គភាពការពារសម្បត្ដិបេតិកភណ្ឌនេះតែ ម្ដង ។

ក្រុមមន្ដ្រីឆ្មាំ ដែលកំពុងការពារបេតិក ភណ្ឌ នៅលើភ្នំប្រាសាទព្រះវិហារ បាននិយាយរៀបរាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ សំលៀកបំពាក់ របស់ពួកគាត់ គឺមួយឆ្នាំមានតែកំប្លេរនេះទេ ហើយស្លៀកជារៀងរាល់ថ្ងៃ បណ្ដាលឱ្យរហែកដាច់រយីករយាក ។
ក្រុមមន្ដ្រីទាំងនេះ បានបន្ដថា ពុំមានថ្នាក់ដឹកនាំណាម្នាក់មើលឃើញ ហើយផ្ដល់ជូនជាសំលៀកបំពាក់ ជូនពួកគេឡើយ ទំនងថ្នាក់ដឹកនាំទាំងនោះ ចង់បង្ហាញ សំលៀក បំពាក់ ដែលរហែកទាំងនេះ ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកទស្សនាហើយមើលទៅ។
ជាចុងក្រោយ ក្រុមមន្ដ្រី សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ នៅក្នុងអង្គភាពការពារ សម្បត្ដិបេតិកភណ្ឌជួយឧបត្ថម្ភដល់ពួកគេផង  ពីព្រោះសំលៀកបំពាក់មួយកំប្លេរ ស្លៀករហូតទៅដល់ពីរឆ្នាំឯណោះ ៕




________________________
ផ្តល់សិទ្ធិដោយ Lookingtoday

No comments:

Post a Comment