Tuesday, November 26, 2013

Chelsea សម្លឹង​កៅអី​នៅ​វគ្គ​បន្ត រីឯ Dortmund ស្ថិត​នៅក្នុង​គ្រោះថ្នាក់

131126_25
Marcelo Diaz (ឆ្វេង) របស់​ក្រុម Basel ដណ្តើម​បាល់​ជា​មួយ Willian របស់ Chelsea អំ​ឡុង​ជំនួប​កាល​ពី​ជើង​ទី​១​ក្នុង​ពូល E។ AFP
ពូល E
FC Basel (ស្វ៊ីស) v Chelsea (អង់គ្លេស) - 2:45​ ទៀបភ្លឺ
ក្រោយពី​បាន​ធ្លាក់​ចេញ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នេះ​កាលពី​រដូវកាល​ មុន​ ក្នុង​នាម​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea ត្រូវការ​ត្រឹម​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​នៅពេល​ជួប​ជាមួយ​នឹង​ក្រុម Basel ក្នុង​ប្រទេស​ស្វ៊ីស​នៅ​រាត្រី​នេះ​ដើម្បី​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​១៦​ ក្រុម​ចុងង​ក្រោយ ហើយ​ការ​ទទួល​ជ័យជម្នះ​ជា​លើក​ទី​៤​ជាប់ៗ​គ្នា​ក្នុង​ពូល E នឹង​ធ្វើឲ្យ​ក្រុម​តោ​ខៀវ​មួយ​នេះ​ឈាន​ទៅ​វគ្គ​បន្ត​។ លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​ជើង​ទី​២ Chelsea ចាញ់ ២-១​។
Steaua Bucharest (រូម៉ានី) v Schalke 04 (អាល្លឺម៉ង់)-2:45 ទៀបភ្លឺ
ក្រុម Schalke នឹង​ត្រូវ​ឈាន​ទៅ​ប្រកួត​ថ្ងៃ​ទី​៥​នេះ​ដោយ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​ពូល E ហើយ​ការ​ទទួល​ជ័យជម្នះ​មួយ​ក្នុង​ប្រទេស​រូម៉ានី បូករួម​ទាំង​ការ​បរាជ័យ​មួយ​សម្រាប់​ក្រុម Basel នៅពេល​ជួប Chelsea នឹង​ធ្វើឲ្យ​ក្រុម​ស្ថិត​ក្នុង​ក្របខ័ណ្ឌ Bundesliga ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​បន្ត​។
លទ្ធផល​ជំនួប​កាលពី​លើក​មុន ក្រុម Schalke ឈ្នះ ៣-០​។
ពូល F
Arsenal (អង់គ្លេស) v Marseille (បារាំង) - 2:45 ទៀបភ្លឺ
Arsenal នឹង​ខិត​កាន់​តែ​កៀក​ទៅ​កាន់​កៅអី​មួយ​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ រាត្រី​នេះ តាមរយៈ​ការ​ផ្តល់​ការ​បរាជ័យ​ជា​លើក​ទី​៥​ក្នុង​ចំណោម​៥​ប្រកួត​ក្នុង​ យុទ្ធនាការ​នៅ​រដូវកាល​នេះ​សម្រាប់​ក្រុម Marseille​។ ប្រសិន​បើ​ក្រុម​កាំភ្លើង​ធំ​ទទួល​ជ័យជម្នះ​នៅឯ​កីឡដ្ឋាន Emirates ស្រប​ពេល​ដែល​ក្រុម Borussia Dortmund មិន​អាច​ស្វែងរក​ជ័យជម្នះ​ក្នុង​ផ្ទះ​ខ្លួនឯង​លើ​ក្រុម Napoli ពួកគេ​នឹង​ឈាន​ទៅ​ប្រកួត​វគ្គ​១៦​ចុងក្រោយ​។ ជំនួប​កាលពី​លើក​មុន Arsenal ឈ្នះ ២-១​។
Borussia Dortmund (អាល្លឺម៉ង់) v Napoli (អ៊ីតាលី) - 2:45 ទៀបភ្លឺ
Borussia Dortmund ដែល​ជា​ក្រុម​ជើងឯក​រង​ក្នុង​ក្របខ័ណ្ឌ Champions League អាច​នឹង​ត្រូវ​កាត់​ចេញ​ ខណៈ​នៅ​សល់​១​ប្រកួ​តទៀត​ជម្រុះ​វគ្គ​តាម​ពូល​នេះ ប្រសិន​បើ​ពួកគេ​មិន​អាច​ផ្តួល​ក្រុម Napoli នៅ​អាល្លឺម៉ង់ ហើយ Arsenal ផ្តួល Marseille​។ ជំនួប​កាលពី​លើក​មុន Dortmund ចាញ់ ២-១​។
ពូល G
FC Porto (ព័រទុយហ្គាល់) v Austria Vienna (អូទ្រីស) - 2:45 ទៀបភ្លឺ
ក្រុម ​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ពីរ​សម័យកាល Porto ចាំបាច់​ត្រូវ​តែ​ទទួល​ជ័យជម្នះ​ក្នុង​ទឹកដី​ខ្លួនឯង​ពេល​ជួប​ក្រុម Austria Vienna នៅ​កីឡដ្ឋាន Estadio do Dragao ខណៈ​ដែល​ពួកគេ​ត្រូវ​ប្រជែង​ជាមួយ Zenit សម្រាប់​តំណែង​លេខ​២​ក្នុង​ពូល G និង​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ជំនួប​កាល​ពី​លើក​មុន Porto ឈ្នះ ១-០​។
Zenit St Petersburg (រុស្ស៊ី) v Atletico Madrid (អេស្ប៉ាញ)-11 យប់
Atletico Madrid ឈ្នះ​កៅអី​ឈាន​ទៅ​ប្រកួត​វគ្គ​១៦​ក្រុម​រួច​ជាស្រេច​ក្នុង​នាម​ជា​ក្រុម​ តែ​មួយ​ដូច​ទៅ​នឹង​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Bayern Munich ដែរ ដែល​ទទួល​ជ័យជម្នះ​ទាំង​បួន​ប្រកួត​ក្នុង​ពូល​របស់​ពួកគេ​។ លទ្ធផល​ក្នុង​ជំនួប​កាលពី​លើក​មុន Atletico ឈ្នះ ៣-១​។
ពូល H
Ajax (ហូឡង់) v Barcelona (អេស្ប៉ាញ) - 2:45 ​ទៀបភ្លឺ
ការ ​ទទួល​ជ័យជម្នះ ៤-០ របស់ Barcelona លើ​ក្រុម Ajax កាលពី​ខែ​កញ្ញា គឺជា​ជំនួប​ជា​លើក​ទី​១​រវាង​ក្រុម​ជើង​ខ្លាំង​ក្នុង​ទ្វីប​អឺរ៉ុប​ពីរ​ ដែល​ត្រូវ​បាន​ជាប់​ទាក់ទង​នឹង​លោក​គ្រូបង្វឹក Johan Cruyff ដែល​ជា​អតីត​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​។ នៅពេល​នេះ ពួកគេ​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ទីក្រុង Amsterdam ជា​លើក​ទី​១ ស្រប​ពេល Barcelona បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​រួច​ជាស្រេច និង​ត្រូវការ​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​រក្សា​តំណែង​នៅលើ​កំពូល ​តារាង​ក្នុង​ពូល H​ របស់​ពួកគេ​។
Celtic (ស្កុតឡេន) v AC Milan (អ៊ីតាលី) - 2:45​ ទៀបភ្លឺ
ការ ​ប្រកួត​នៅលើ​ទីលាន Celtic Park មួយ​នេះ គឺជា​ជំនួប​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ពូល H​។ AC Milan នឹង​ឈាន​ទៅ​កាន់​ទីក្រុង Glasgow ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ហើយ​និង​ឈាន​ទៅ​វគ្គ​បន្ត ប្រសិន​បើ​ពួកគេ​ទទួល​ជ័យជម្នះ និង​ស្រប​ពេល Ajax បរាជ័យ​ក្នុង​ផ្ទះ​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Barcelona​។
ជំនួប​កាលពី​លើក​មុន Celtic ចាញ់ ២-០​៕ IS

No comments:

Post a Comment