សមាជិកសហគមន៍ខ្មែរក្នុងទីក្រុងជេកសុនវីល លោក សំ ថាវី
មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស
មិនសមធ្វើជាអធិបតីនៃពិធីបញ្ចុះសីមាវត្តខន្តិយារាមទេ
ដោយសារព្រះអង្គមានជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញដល់ព្រះសង្ឃជាច្រើនអង្គដែលហ៊ាននិមន្តធ្វើបាតុកម្មទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះ។
លោក សំ ថាវី៖ «លោកមិនដែលបានធ្វើអ្វីដែលល្អនៅក្នុងសង្គម ខ្មែរ។ រឿងធ្វើបាតុកម្មកន្លងមកដែលវៃលោកសង្ឃ ហើយចាប់លោកសង្ឃទាំងស្បង់ចីពរដាក់ទៅលើឡានអីអ៊ីចឹង ហើយលោកមិនដែលទៅបិណ្ឌបាត សុំរដ្ឋាភិបាលថា សុំកុំធ្វើបាបលោកសង្ឃអី ទុកឲ្យរឿងហ្នឹងទាក់ទងទៅតែខាងព្រះពុទ្ធសាសនាបានហើយ។ តែនៅការឈឺចាប់ទាំងអស់នោះ លោកហាក់បីដូចជាបិទត្រចៀក បិទភ្នែកធ្វើមិនដឹងមិនឮ»។
លោក សំ ថាវី បន្តថា ក្រុមពលរដ្ឋខ្មែរកម្ពុជាក្រោម ក៏នឹងចូលរួមធ្វើបាតុកម្មនៅពេលខាងមុខនេះដែរ ដោយសារពួកគេមានការឈឺចាប់អំពីការផ្សឹកព្រះតេជព្រះគុណ ទឹម សាខន នៅកម្ពុជា ហើយយកទៅដាក់គុកនៅប្រទេសវៀតណាម កន្លងមក៖«លោកបាន ផ្សឹកលោក ទឹម សាខន ឲ្យសឹកហើយយកទៅដាក់គុកនៅក្នុងប្រទេសវៀតណាមទៀត។ អាហ្នឹងដែលធ្វើឲ្យខ្មែរយើងនៅក្នុងទីក្រុងជេកសុនវីល ជាមួយពលរដ្ឋខ្មែរកម្ពុជានៅអូឡេនដូ (Orlando) គាត់នឹងមកចូលរួមធ្វើបាតុកម្ម»។
កម្មវិធីបញ្ចុះសីមាព្រះវិហារថ្មីនៅវត្តខន្តិយារាម ក្នុងទីក្រុងជេកសុនវីល នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិកនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃ ១២ រោច ខែកត្តិក ត្រូវនឹងថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ថ្ងៃ ១៤ រោច ខែកត្តិក ត្រូវនឹងថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៣។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីក្រុមគណៈកម្មការវត្តខន្តិយារាម អំពីគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរប្រឆាំងនឹងសម្ដេចសង្ឃរាជ ទេព វង្ស បានទេ កាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា។
ទោះបីជាមានគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរប្រមាណ ៥០០នាក់ ប្រឆាំងនឹងវត្តមានរបស់សម្ដេចព្រះសង្ឃរាជក៏ដោយ ក៏ព្រះអង្គមិនរាថយក្នុងការនិមន្តចូលរួមក្នុងពិធីនោះដែរ។
នៅក្នុងពេលកំពុងនិមន្តទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃអង្គារ ទី២៦ សម្ដេចព្រះសង្ឃរាជ ទេព វង្ស មានព្រះថេរដីកាថា គ្មានជនណាមួយអាចឃាត់ដំណើរ ឬនិស្ស័យរបស់ព្រះអង្គក្នុងការចូលរួមកម្មវិធីបញ្ចុះសីមានោះឡើយ។
ព្រះអង្គមានសង្ឃដីកាបន្ថែមការធ្វើបាតុកម្មជាសិទ្ធិរបស់ពលរដ្ឋ ខ្មែរទូទៅ ហើយអំពាវនាវឲ្យពុទ្ធបរិស័ទទាំងអស់នាំគ្នាធ្វើបុណ្យជាជាងធ្វើ បាប៖ «អាត្មាសូមអោយខ្មែរនិងខ្មែររួបរួមគ្នា បង្កើតនូវកម្លាំងអភិវឌ្ឍន៍ដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីជីវភាពរស់នៅរបស់ខ្មែរ។ តាំង សារ៉ាដា៖ ដំណឹងនៃការធ្វើបាតុកម្មចំពោះសម្ដេចហ្នឹង តើសម្ដេចនៅតែយាងមកដែរទេ? ព្រះសង្ឃរាជ ទេព វង្ស៖ កំពុងជិះឡានទៅឡើងកប៉ាល់ហោះហើយនេះ! អាត្មាកាត់មនោសញ្ចេតនាមិនបានទេ ពីព្រោះអាត្មាជាអ្នកបង្កើតព្រះពុទ្ធសាសនាតាំងពីឆ្នាំ១៩៧៩ មកនេះ គឺអាត្មាជាអ្នកបង្កើតណា»។
តំណាងសហគមន៍ខ្មែរនៅក្រុង ជេកសុនវីល លោក ជឹម ប៊ន ថ្លែងថា បាតុកម្មរបស់ពលរដ្ឋនឹងធ្វើឡើងមិនត្រឹមតែប្រឆាំងវត្តមានរបស់ សម្ដេចព្រះសង្ឃរាជ ទេព វង្ស ប៉ុណ្ណោះទេ តែជាការប្រឆាំងដល់ការវាយធ្វើបាបព្រះសង្ឃខ្មែរជាច្រើនអង្គ កន្លងមក ដូចជាករណីវត្តស្ទឹងមានជ័យ ជាដើមដែលអាជ្ញាធរទីក្រុងភ្នំពេញ បានវៃសម្រាតស្បង់ចីពររបស់ព្រះសង្ឃខ្មែរទាំងកណ្ដាលថ្ងៃត្រង់ ហើយដែលសម្ដេចព្រះសង្ឃរាជ ទេព វង្ស ពុំបានអន្តរាគមន៍ដល់អំពីរំលោភសាសនាព្រះពុទ្ធដ៏ធ្ងន់ធ្ងរបែបនេះ ឡើយ៕
____________________
ប្រភពពី វិទ្យុអាស៊ីសេរី

No comments:
Post a Comment