ប៉ុន្តែ ជីជី បានបញ្ជាក់ថា៖ «ប្រុសក្មេងដែលមានឱកាសថើបនាង មិនមែនជាសង្សារហើយក៏មិនដើម្បីផ្គើនបញ្ឈឺអ្នកណាទាំងអស់»។
មុនពេលដែលនាងបង្ហោះរូបភាពស្និទ្ធស្នាលជាមួយប្រុសក្មេងនេះ ក៏មានព័ត៌មានលេចឮថាស្រីស្រស់ ជីជី ត្រូវបានបុរសម្ចាស់ស្នេហ៍ងារជាឧកញ៉ាព្រមានខ្លាំងៗពាក់ព័ន្ធ នឹងទង្វើដើរលេងផឹកស៊ីចូលក្លិបយប់ជ្រៅ ហើយរូបថតឱបថើបកៀកកើយជាមួយប្រុសក្មេងក្រោយផ្ទុះព័ត៌មាន ឧកញ៉ាហួងហែងនោះ ក៏ត្រូវបានគេគិតថា នោះជាកាយវិការចេតនាដែលនាងចង់បញ្ឈឺឧកញ៉ានោះវិញក៏ថាបាន។
ពន្យល់ ពីរូបថតកៀកកើយជាមួយប្រុសក្មេងបីសន្លឹកក្នុងហ្វេសប៊ុកនោះ កញ្ញា ជីជី ក្រៅពីទទួលស្គាល់ថារូបថតនោះនាងជាអ្នកបង្ហោះដោយផ្ទាល់ដៃ នាងក៏បានប្រាប់ថា៖ «រូបភាពនេះ ជារូបភាពពិតៗមួយរយភាគរយ មិនមែនជាការកាត់តរបស់អ្នកណាទេ»។
ប៉ុន្តែនាងបានបដិសេធថា៖ «រូបភាព និងកាយវិការដែលខ្ញុំបង្ហោះក្នុងហ្វេសប៊ុកខ្ញុំ ដែលមានប្រុសក្មេងឱបថើបកៀកកនោះ មិនមែនដើម្បីបញ្ឈឺនរណាម្នាក់ ហើយក៏មិនមែនក្នុងន័យស្នេហាដែរ ហើយក៏រឹតតែមិនដូចគេថានោះជាម្ចាស់ស្នេហ៍ខ្ញុំនោះដែរ»។
ជីជី បានបកស្រាយពីអត្តសញ្ញាណបុរសនោះថា៖ «គឺជាប្អូនប្រុសរបស់ខ្ញុំបង្កើត គេឈ្មោះ ហេង សុចិត្រា ជាប្អូនពៅរបស់ខ្ញុំ រូបភាពដែលខ្ញុំបង្ហោះនោះគឺនៅថ្ងៃដែលធ្វើខួបកំណើតគេ»។
ទំនងជា ខ្លាចមហាជនមិនអស់ចិត្ត និងមិនជឿលើកហេតុផលដែលខ្លួនបញ្ជាក់ខាងលើនេះ កញ្ញា ជីជី បានបន្ថែមទៀតថា៖ «ខ្ញុំមានបងប្អូន៥នាក់ ស្រី៤ គឺមានតែ សុចិត្រា មួយទេប្រុស។ កាលពីដើមខ្ញុំក៏ប្រើត្រកូល (ហេង) ដែរ ដោយឈ្មោះនេះវាវែងពេក ក្រោយចូលសិល្បៈខ្ញុំក៏លុបពាក្យ (ហេង) នៅត្រឹម ពេជ្រ សូលីដា លុះសព្វថ្ងៃ»។
ប្រតិកម្មនឹងពាក្យដែលគេថានាងមាន ឧកញ៉ាលើកស្ទួយជីវភាពនោះ កញ្ញា ជីជី ក៏បានអះអាងថា៖ «រហូតពេលនេះខ្ញុំនៅមិនមានម្ចាស់ស្នេហ៍ ម្ចាស់ចិត្ត ហើយក៏គ្មាននរណាឧបត្ថម្ភទិញឡាន និងភាពហ៊ឺហាដែរ។ ខ្ញុំមានលុយទិញឡាន ដូរឡានបានពីការងារដែលខ្ញុំខំប្រឹងពីការងារសិល្បៈរបស់ខ្ញុំ ដែលខ្ញុំក៏មិនមែនសន្សំមួយថ្ងៃ ឬមួយខែនោះដែរ ខ្ញុំប្រឹងសន្សំច្រើនឆ្នាំ ទើបបានលុយទិញរបស់ទាំងនោះ»។
នាង បញ្ជាក់ខ្លីថា៖ «កុំឃើញគេមានលុយទិញឡាន មានផ្ទះនៅចាំតែថាគេមានអ្នកចិញ្ចឹមអី កុំគិតតែពីផ្លូវនោះអី គិតផ្លូវល្អខ្លះទៅ»៕
By Phnom Penh Post
No comments:
Post a Comment