Thursday, November 14, 2013

Car Force One សេវា​តាក់ស៊ី​ជាន់​ខ្ពស់​លំដាប់​ប្រធានាធិបតី

131114_22c
សេវា​តាក់ស៊ី Car Force One មាន​បរិក្ខា​រប្រណីត និង​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់។
ក្រុងញូវយ៉ក : នៅ​ទឹកដី​ក្រុង​ញូវយ៉ក​ អ្នក​អាច​ភ្លក្ស​រសជាតិ​ការ​ធ្វើ​ដំណើរ​ដែល​ កាលីប​មិន​ចាញ់​ប្រធានាធិបតី ជាមួយ​នឹង​សេវា​រថយន្ត​តាក់ស៊ី​ថ្មី​មួយ​ឈ្មោះ​ថា ​Car Force One។ ឈ្មោះ​ស្រដៀង​នឹង​យន្តហោះ​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក រថយន្ត​តាក់ស៊ី​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អគ្គនាយក​ក្រុមហ៊ុន​ អ៊ីសាយ​ ដែល​ជា​អតីត​អ្នក​រត់តាក់ស៊ី​ដ៏​សាមញ្ញ​ម្នាក់។
លោក អ៊ីសាយ​ បាន​និយាយ​ថា៖ «ក្រុមហ៊ុន​ខ្ញុំ​មិន​ផ្តោត​លើ​ប្រភេទ​រថយន្ត​ឡើយ គឺ​យើង​យក​ចិត្ត​ទុក​ដាក់​តែ​លើ​សេវា និង​ការ​គាប់​ចិត្ត​ភ្ញៀវ​ប៉ុណ្ណោះ»។
Car Force One​ មាន​បំពាក់​នូវ​បរិក្ខារ​ការងារ និង​កម្សាន្ត​ជាច្រើន​ដូចជា​ប្រព័ន្ធ​ហ្គេម​ PlayStation 4 បណ្តាញ​ទូរទស្សន៍​ខ្សែកាប​ ប្រព័ន្ធ​ចាក់​តន្ត្រី​ Blu-ray player​ ប្រព័ន​អ៊ីនធឺណិត​ល្បឿនលឿន​បំផុត 4G ម៉ាស៊ីន​បោះពុម្ព​ចល័ត ​ទូរស័ព្ទ​ កុំព្យូទ័រ​អេក្រង់​ស្ដើង ​ក្ដារ​ចុច កៅអី​អង្គុយ​ដ៏​ទំនើប និង​ពន្លឺ​ភ្លើង​ដ៏​ស្រទន់​សម​នឹង​ការ​ក្រេប​ស្រាបៀរ។
លោក អ៊ីសាយ ​ដែល​ប្រកបរបរ​ជា​អ្នក​បើក​ឡាន​តាក់ស៊ី​តាំងពី​ឆ្នាំ​២០០៩​មក បាន​ចាប់ផ្ដើម​កែច្នៃ​រថយន្ត​ Chevrolet ទ្វារ​៥ ​ស៊េរី​ឆ្នាំ​២០១១ ឲ្យ​ទៅ​ជា​យានជំនិះ​ដែល​មាន​បរិក្ខារ​មួយ​កំផ្លេ​សឹង​តែ​ដូច​រថយន្ត​ ប្រធានាធិបតី។
ទោះ​យ៉ាង​ណា សេវា​ជួល​រថយន្ត ​Car Force One​ មួយ​នេះ​មិនមែន​ជួល​ភ្លាម​បាន​ជិះ​ភ្លាម​ទេ គឺ​ភ្ញៀវ​ទាំងឡាយ​ត្រូវ​ចុះ​ឈ្មោះ​រង់ចាំ​ដល់​វេន​របស់​ខ្លួន​ទើប​បាន​ ដោយសារ​តែ​មាន​មនុស្ស​ជាច្រើន​តម្រង់​ជួរ​គ្នា​ចង់​សាកល្បង​យានជំនិះ​ លំដាប់​ថ្នាក់​មេដឹកនាំ​នេះ។
ថ្វីដ្បិត​តែ​ Car Force One ​ត្រូវ​បាន​ម្ចាស់​របស់​វា​ផ្ដល់​ចំណាត់​ថ្នាក់​ខ្ពស់​មែន ប៉ុន្តែ​លោក​ក៏​មិន​គិត​ប្រាក់​ថ្លៃ​ពេក​ដែរ​ពី​អតិថិជន ដោយ​ការ​ធ្វើ​ដំណើរ​មាន​តម្លៃ​ចាប់ពី​៤៥​ដុល្លារ​ឡើង​ទៅ៕ PR By Phnom Penh Post

No comments:

Post a Comment