Wednesday, November 13, 2013

យីងឡាក់ ស្នើ​ឲ្យ​បញ្ចប់​ ការ​តវ៉ា បន្ទាប់​ព្រឹទ្ធសភា ថៃ បដិសេធ​ច្បាប់​លើកលែង​ទោស​មាន​ជម្លោះ

131113_17d
ក្រុងបាងកកៈ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា កាលពី​ថ្ងៃ​អង្គារ​ បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​បញ្ចប់​ការ​តវ៉ា​តាម​ដងផ្លូវ​ ដែល​កំពុង​បន្តបន្ទាប់​ពី​ការ​បរាជ័យ​នៅ​សភា​លើ​សេចក្តី​ស្នើ​ច្បាប់​លើកលែង ​ទោស ដោយ​មិន​អាច​កាត់បន្ថយ​ភាព​តានតឹង​បាន។
ដោយ​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ផ្តល់​ពេលវេលា​ដល់​រដ្ឋាភិបាល​លោកស្រី​ ដឹកនាំ​ប្រទេស លោកស្រី​បាន​ប្រាប់​អ្នក​កាសែត​ថា​៖ «ខណៈ​ការ​ទាមទារ ជាច្រើន​របស់​ពួកគេ​ ត្រូវ​បាន​បំពេញ​ហើយ​នោះ ខ្ញុំ​សូម​អង្វរ​អ្នក​ដែល​កំពុង​តវ៉ា​ ឲ្យ​ឈប់​ទៅ»។
ព្រឹទ្ធសភា​ថៃ​ បាន​ច្រានចោល​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ស្នើ​ច្បាប់​លើកលែង​ទោស​នយោបាយ​ដ៏​ ចម្រូងចម្រាស​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ ខណៈ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រាប់​ម៉ឺន​នាក់​ បាន​ជួបជុំ​គ្នា​នៅក្នុង​ទីក្រុង​បាងកក​ដើម្បី​ព្យាយាម​បង្កើន​សម្ពាធ​ លើ​លោកស្រី​នាយករដ្ឋមន្ត្រី​ យីងឡាក់។
ព្រឹទ្ធសមាជិក​ទាំង​១៤១ ​រូប​ដែល​បាន​បង្ហាញ​វត្តមាន បាន​បោះឆ្នោត​ទាត់​ចោល​ច្បាប់​ ដែល​នាយករដ្ឋមន្ត្រី​រង​ការ​វាយប្រហារ​រូប​នេះ ​បាន​សន្យា​រួច​ហើយ​ថា​នឹង​មិន​ស្តារ​ឡើង​វិញ​ឡើយ​។
ការ​បោះឆ្នោត​នេះ​ ទំនង​ជា​ផ្ដល់​ ភាព​ក្លាហាន​ដល់​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ច្រើន​ដែល​បាន​ជួបជុំ​គ្នា​ ក្នុង​ចំនួន​ច្រើន​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​បាងកក​ជិត​ពីរ​សប្ដាហ៍​។
ដោយ ​និយាយ ​ពី​ច្បាប់​ ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ ដែល​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ច្បាប់​នេះ​មាន​បំណង​ជួយ​អតីតនាយករដ្ឋមន្ត្រី​ដែល​បែកបាក់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជា​បងប្រុស ​របស់​លោកស្រី​ យីងឡាក់​ ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​ថៃ​ពី​ការ​និរទេស​ខ្លួន​វិញ អនុប្រធាន​សភា​លោក ស៊ូរ៉ាឆៃ ឡេងប៊ុនលើតឆៃ បាន​ថ្លែង​ថា​៖«​សភា​នេះ​បាន​ទាត់​ចោល​សេចក្តី​ស្នើ​ច្បាប់​នេះ ​មិន​ធ្វើការ​ពិភាក្សា​ទេ»៕ PN By Phnom Penh Post

No comments:

Post a Comment