Wednesday, November 13, 2013
ហិង្សាជាតិនិយមជ្រុលបង្កក្តីសៅហ្មងដល់ទិវាឯករាជ្យប៉ូឡូញ
ក្រុងវ៉ាសូវីៈ ក្រុមមន្ត្រីនៅក្នុងក្រុងវ៉ាសូវី កាលពីថ្ងៃចន្ទបានបញ្ឈប់ការដើរក្បួនរបស់ក្រុមអ្នកជាតិជ្រុលនិយម បន្ទាប់ពីពួកគេបានប៉ះទង្គិចជាមួយក្រុមប៉ូលិសដោយហិង្សាធ្វើឲ្យ រំខានដល់ការប្រារព្ធពិធីទិវាឯករាជ្យរបស់ប៉ូឡូញ។
ក្រុមប៉ូលិស បាននិយាយថា មន្ត្រីប៉ូលិសបួននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីក្រុមកុបករដុតរថយន្តតូចពីរគ្រឿង និងតូបរបស់ឆ្មាំការពារនៅខាងមុខស្ថានទូតរុស្ស៊ីដែលជាចៅហ្វាយ របស់ប៉ូឡូញ ក្នុងសម័យសហភាពសូវៀត។
ជាការសុំទោសចំពោះរុស្ស៊ី តាមគេហទំព័រធ្វីធើរ អ្នកនាំពាក្យក្រសួង មហាផ្ទៃ លោក Marcin Wojciechoski បានថ្លែងថា៖ «មិនមានការបង្ហាញពីអាកប្បកិរិយារំខានខុសច្បាប់ទេ»។
មនុស្ស ប្រហែល៥ម៉ឺននាក់ ភាគច្រើនជាបុរសក្នុងឈុតខ្មៅ បានបង្ហាញខ្លួនមកទូទាំងមជ្ឈមណ្ឌលទីក្រុង ដោយគ្រវីទង់ជាតិប៉ូឡូញ និងស្រែកពាក្យស្លោកដូចជា «ព្រះកិត្តិយស បិតុប្រទេស»។
អ្នកខ្លះបានពាក់ស្រោមមុខ និងកាន់ភ្លើងក្រហម រីឯអ្នកជាច្រើនទៀត បានបិទមុខ ព្រោះពួកគេបានគប់ដុំថ្ម និងដបដាក់ប៉ូលិស ដែលបានឆ្លើយតបដោយគ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក។ ផ្លូវទាំងឡាយនៅក្នុងរដ្ឋធានីនេះ ត្រូវបានរាយប៉ាយដោយអំបែងដបស្រាបៀរ បន្ទាប់ពីមានបាតុកម្មដែលត្រូវបានរៀបចំដោយក្រុមជ្រុលនិយម ជាច្រើន។ មនុស្សជាច្រើនកំពុងតែទាមទារឲ្យរដ្ឋាភិបាលកណ្ដាលនិយមគ្មាន ប្រជាប្រិយរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk ចុះចេញពីតំណែង៕ PN By Phnom Penh Post
Subscribe to:
Post Comments (Atom)
No comments:
Post a Comment