Sunday, November 10, 2013

តុលាការ​ឡាអេប្រកាស​ សាលដីកានៅ​ថ្ងៃ​ចន្ទ​នេះ វេលា​ម៉ោង ៤ រសៀលម៉ោង ​នៅ​ប្រទេស​កម្ពុជា




ភ្នំពេញ: ​នៅ​ម៉ោង ១០ ព្រឹក ថ្ងៃ​ចន្ទ​នេះ ម៉ោង​នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ត្រូវ​នឹង​ម៉ោង ៤ រសៀល ថ្ងៃ​ចន្ទ ទី​១១​វិច្ឆិកា​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នឹង​ត្រូវ​ប្រកាស​សាលដីកា លើ​បណ្តឹង​របស់​កម្ពុជា ដែល​បាន​ស្នើសុំ​ឲ្យ​តុលាកា​ររបស់​អង្គការសហប្រជាជាតិ បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២​។

​ភាគី​កម្ពុជា និង​ថៃ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​ពីរ បាន​ទៅ​ចូល​ស្តាប់​ដោយផ្ទាល់​។

​ សេចក្តីសម្រេច​របស់​តុលាការ​ឡាអេ លើ​ការបញ្ជាក់​ជាថ្មី អំពី​ទឹក​ដី​នៅជាប់​ប្រាសាទ​ព្រះវិហារ របស់​កម្ពុជា ដែល​ថៃ​បាន​រំលោភ​បំពាន ក៏​មានកា​ផ្សាយ​បន្ត​ផ្ទាល់ តាម​ទូរទស្សន៍​​អន​ឡាញ​ របស់​តុលាការ​ឡាអេ ដែល​មាន​អស​យដ្ឋា​ន webtv.un.org ហើយ​ទូរទស្សន៍​ក្នុងស្រុក CNC ក៏​នឹង​ផ្សាយ​ផ្ទាល់ នៅ​ម៉ោង ៤ រសៀល​នេះ​ផងដែរ​។​

​ដោយឡែក បើ​ទោះបីជា​នៅ​ថ្ងៃ​ចន្ទ​នេះ ជា​ថ្ងៃ​ប្រកាស​សាលដីកា​របស់​តុលាកា​អន្តរជាតិ ក្រុងឡាអេ ស្តីពី ភាពជា​ម្ចាស់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក៏ដោយ ក៏​ស្ថានការណ៍​នៅ​ព្រំដែន ភាគី​ខាង​កម្ពុជា នៅតែ​មាន​សភាព​ស្ងប់ស្ងាត់ ដូច​ថ្ងៃ​ធម្មតា​។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ អ្នកទេសចរ​ខ្មែរ រួមមាន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ក៏​នៅតែ​ឡើង​ទៅ​កំសាន្ត​នៅ​ប្រាសាទ​ព្រះវិហារ ដូច​រៀងរាល់ថ្ងៃ​។  រហូត​ដល់​ល្ងាច​ថ្ងៃអាទិត្យ យោធា​មិនបាន​ជូនដំណឹង​អំពី​ការ​ហាមប្រាម​អ្នកទេសចរ មិន​អោយ​ឡើង​លើ​ប្រាសាទ​នោះទេ​។ 

​ជា​រៀងរាល់​ខែ មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ពី ៥​ពាន់​នាក់ ទៅ ៧​ពាន់​នាក់ បាន​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕

No comments:

Post a Comment