
សាក្សីបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ
គឺបណ្តាលមកពីជនរងគ្រោះជិះម៉ូតូបុកជាមួយនឹងរថយន្តកុងតឺន័រក្នុង
ដំណើរស្របទិសគ្នា ធ្វើឲ្យបុរសជាប្តីឈ្មោះ ឈូក សុខហ៊ីង
អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ បារាំង អាយុ២៥ឆ្នាំ
មានផ្ទៃពោះប្រមាណជាង៣ខែ ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម
ព្រមទាំងកូនស្រីតូចៗចំនួន២នាក់ទៀតរងរបួសធ្ងន់ធ្ងរ
ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។
រីឯអ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងធ្វើ កំណត់ហេតុ ខណៈលើដងផ្លូវជាតិលេខ៥ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ៕
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងធ្វើ កំណត់ហេតុ ខណៈលើដងផ្លូវជាតិលេខ៥ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ៕

______________________
ប្រភពព័ត៌មានពី៖ ដើមត្នោត
No comments:
Post a Comment