Suzuki Let’s 014 គូប្រជែង Scoopy និង Fino មកដល់កម្ពុជាហើយ! Trackback
ក្រុមហ៊ុនតំណាងចែកចាយម៉ូតូ Susuki ប្រចាំឥណ្ឌូណេស៊ី PT.Suzuki Indomobil Sales បានបង្ហាញម៉ូតូលេខអូតូ Suzuki Let’s សេរី ២០១៤ ក្នុងពិព័រណ៍រថយន្ត Jakarta Motorcycle Show កាលពីពេលថ្មីៗកន្លងទៅនេះ។
គេហទំព័រ
ឥណ្ឌូណេស៊ី Onedhika បានឱ្យដឹងថា Lets ត្រូវ Suzuki
ផលិតឡើងប្រកបដោយមាត្រដ្ឋានស្តង់ដារ មិនសូវប៉ះពាល់បរិស្ថាន
មានទម្ងន់ស្រាល (ប្រហែល ៩០គីឡូក្រាម) ទទួលបានអារម្មណ៍ប្លែក
និងងាយស្រួលបើកបរ។ អ្វីកាន់តែពិសេសនោះ Let’s ត្រូវគេអះអាងថា
ជាគូប្រជែងរបស់ Honda Scoopy និង Yamaha Fino។
លោក Yohan Yahya នាយកគ្រប់គ្រងទូទៅទីផ្សារ និងផ្នែកអភិវឌ្ឍន៍ជំនួញបានថ្លែងថា ៖ ” Let’s ជាម៉ូតូអូតូដែលប្រើប្រព័ន្ធប៊ិចបច្ចេកវិទ្យាទំនើបស៊ីប្រេងតិច របស់ Suzuki”។
ម៉ូតូនេះស័ក្ដិសមបំផុតសម្រាប់បុរសស្ត្រីអាយុ ចាប់ពី ២០ដល់ ២៥ឆ្នាំ។ ដោយមានការរចនាស្តាយស្រស់ស្អាត ក្រុមហ៊ុនថានឹងលក់ឱ្យបាន ២០០០គ្រឿង ក្នុងមួយខែ។
Suzuki Lets មានម៉ាស៊ីនប្រភេទ 4 Stroke ១ស៊ីឡាំង air-cooled, SOHC, ២ស៊ូប៉ាប់ ទំហំ ១១៣ សេសេ ផ្ដល់កម្លាំងថាមពល ៩,៤សេះ។ Let’s មានពីរម៉ូដែលពោលគឺ Sporty និង Premium។ Let’s Sporty មានបីពណ៌ គឺ ខៀវ បៃតង និង ក្រហម ខណៈ Premium មានពណ៌ ស ផ្កាឈូក និងខ្មៅ។
ដោយឡែក Let’s Sporty ស៊េរីថ្មីនេះ ក៏ទើបតែមកដល់ទីផ្សារកម្ពុជា កាលពីពេលថ្មីៗនេះដែរ ជាមួយតម្លៃលក់ប្រហែល ១៦៨០ ដុល្លារអាមេរិក។
ជាមួយរូបរាងប៉ុណ្ណឹង តើអ្នកគិតថាវាអាចប្រកួតប្រជែងជាមួយ Honda Scoopy និង Yamaha Fino បានដែរឬទេ?
សូមរង់ចាំតាមដានតម្លៃម៉ូតូ ជាពិសេសម៉ូតូស៊េរីថ្មីៗនៅក្នុងតារាងតម្លៃម៉ូតូប្រចាំសប្តាហ៍នៅពេលបន្តិចទៀតនេះ។
ចុចត្រង់នេះដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ប្រែសម្រួល៖ ឌូគូ
ប្រភព៖ amoztsa, onedhika.blogspot
លោក Yohan Yahya នាយកគ្រប់គ្រងទូទៅទីផ្សារ និងផ្នែកអភិវឌ្ឍន៍ជំនួញបានថ្លែងថា ៖ ” Let’s ជាម៉ូតូអូតូដែលប្រើប្រព័ន្ធប៊ិចបច្ចេកវិទ្យាទំនើបស៊ីប្រេងតិច របស់ Suzuki”។
ម៉ូតូនេះស័ក្ដិសមបំផុតសម្រាប់បុរសស្ត្រីអាយុ ចាប់ពី ២០ដល់ ២៥ឆ្នាំ។ ដោយមានការរចនាស្តាយស្រស់ស្អាត ក្រុមហ៊ុនថានឹងលក់ឱ្យបាន ២០០០គ្រឿង ក្នុងមួយខែ។
Suzuki Lets មានម៉ាស៊ីនប្រភេទ 4 Stroke ១ស៊ីឡាំង air-cooled, SOHC, ២ស៊ូប៉ាប់ ទំហំ ១១៣ សេសេ ផ្ដល់កម្លាំងថាមពល ៩,៤សេះ។ Let’s មានពីរម៉ូដែលពោលគឺ Sporty និង Premium។ Let’s Sporty មានបីពណ៌ គឺ ខៀវ បៃតង និង ក្រហម ខណៈ Premium មានពណ៌ ស ផ្កាឈូក និងខ្មៅ។
ដោយឡែក Let’s Sporty ស៊េរីថ្មីនេះ ក៏ទើបតែមកដល់ទីផ្សារកម្ពុជា កាលពីពេលថ្មីៗនេះដែរ ជាមួយតម្លៃលក់ប្រហែល ១៦៨០ ដុល្លារអាមេរិក។
សូមរង់ចាំតាមដានតម្លៃម៉ូតូ ជាពិសេសម៉ូតូស៊េរីថ្មីៗនៅក្នុងតារាងតម្លៃម៉ូតូប្រចាំសប្តាហ៍នៅពេលបន្តិចទៀតនេះ។
ចុចត្រង់នេះដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ប្រែសម្រួល៖ ឌូគូ
ប្រភព៖ amoztsa, onedhika.blogspot
No comments:
Post a Comment