បន្ទាប់​ពី​ប្រកាស​បែក​បាក់​គ្នា​អស់​មួយ​រយៈមក​​ ​​​ Justin Bieber បាន​បង្ហោះ​រូប​មួយ​សន្លឹក​ថត​កៀក​កិត​គ្នា​ជា​មួយ Selena Gomez កាល​ពី​ថ្ងៃ​ទី​ ៤​ កក្កដា​កន្លង​ទៅ​​ ​ដែល​ត្រូវ​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ប្រទេស​អាមេរិក​។
Justin Bieber បាន​ប្រើ​ប្រាស់​បណ្ដាញ Instagram របស់​ខ្លួន​ បង្ហោះ​រូប​នេះ​ឡើង​​ព្រម​ទាំង​សរសេរ​ពាក្យ​ “#heartbreaker”​ ​នៅ​ពី​ខាង​ក្រោម​រូប​ថត​នេះ​។​ ​ការ​សរសេរ​ពាក្យ​នេះ​ ត្រូវ​គេ​សន្និដ្ឋាន​​ថា​ ​​អាច​ជា​ចេតនា​របស់​ Justin ក្នុង​បំណង​ចង់​​​វិល​ត្រលប់​ទៅ​ត្រូវ​​រ៉ូវ​​គ្នា​ជា​មួយ Selena ​វិញ​ ​ហើយ​​ក្នុង​ន័យ​មួយ​ទៀត​ ប្រហែល​ជា​ Justin ចង់​យក​ឱកាស​នេះ​ដើម្បី​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណង​ ជើង​ថា​ “Heartbreaker” ។
រូបភាព Justin និង Selena ក្នុងថ្ងៃបុណ្យឯករាជ្យ
​ ទោះ​ជា​យ៉ាង​ណា​ ​មាន​ក្រុម​អ្នក​គាំ​ទ្រ Justin មួយ​ចំនួន​​​សប្បាយ​ចិត្ត​ ពី​ព្រោះ​ពួក​គេ​ចង់​ឲ្យ​អ្នក​ទាំង​ពីរ​ត្រូវ​គ្នា​វិញ​ ​ខណៈ​​អ្នក​គាំ​ទ្រ​ផ្សេង​ទៀត ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ឡើយ ​​ហើយ​ថែម​ទាំង​ប្រាប់​ Justin កុំ​ឲ្យ​វិល​ត្រលប់​ទៅ​រក​ Selena ​វិញ​ទៀត​ផង​។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល Justin Bieber បាន​បង្ហោះ​រូប​ភាព​កៀក​កិត​ជា​មួយ Selena ពី​ព្រោះ​កាល​ពី​ពីរ​ខែ​មុន​នេះ​ ក៏​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​ផង​ដែរ​ថា Justin បាន​ប្រើ​ប្រាស់​បណ្តាញ Instagram បង្ហោះ​រូប​ភាព​ស្និទ្ធស្នាល​ជា​មួយ​នាង ​បន្ទាប់​ពី​ពួក​គេ​ប្រកាស​ចែក​ផ្លូវ​គ្នាដែរ។ ចង់​ដឹង​​លំអិតសូម​ចុច​ត្រង់​នេះ​…..
ប្រែសម្រួល៖ មាស សាម៉ឺឌី
ប្រភព៖
hollywoodlife