Maingear ឆ្លៀត​ក្នុង​ព្រឹត្តិការណ៍ Computex Taipei 2013 ឆ្នាំ​នេះ ក៏​មិន​ខុស​អី​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត​នោះ​ឡើយ គឺ​បាន​បង្ហាញ​កុំព្យូទ័រ​សមត្ថភាព​ខ្លាំង​អស្ចារ្យ​បំពាក់​ដោយ CPU ជំនាន់​ទី៤ Haswell ប្រភេទ quad-core Core i7 4702MQ ល្បឿន 2.2GHz របស់ Intel និង​បាន​បំពាក់​ដោយ RAM ទំហំ 16GB
ក្រៅ ​ពី​លក្ខណៈ​សម្បត្តិ​ខ្លាំងៗ​ដូច​ខាង​លើ​ហើយ​នោះ Maingear Pulse មាន​អេក្រង់ ១៤អ៊ីញ​ជា​មួយ resolution (1600x900px)។ នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​អាមេរិក Maingear លោក Wallace Santos បាន​គូស​បញ្ជាក់​ថា៖ “Pulse 14 គឺ​ជា​សមិទ្ធផល​ដែល​ពួក​យើង​ខិតខំ​សម្រេច​បាន​ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ ​ការ​ប្រើប្រាស់​ដ៏​ពេញចិត្ត ​ហើយ​និង​​មាន​ជំនឿ​ចិត្ត”។ “ការ​ផ្ដល់​ជូន​មិន​មាន​អ្វី​ធំដុំ​នោះ​ទេ ក៏​ប៉ុន្តែ​វា​ជា Laptop ដែល​បំពាក់ Processor ជំនាន់​ទី៤ និង​ចុង​ក្រោយ​របស់ Intel គឺ Haswell ប្រភេទ quad-core Core i7 4702MQ ល្បឿន 2.2GHz និង​កាន់​តែ​ពិសេស​បាន​ភ្ជាប់​មក​ជា​មួយ​ក្រាហ្វិក​ធំ​ទំហំ​ដល់​ទៅ 4GB Geforce GTX 760M”។ ក្រៅ​ពី​នេះ Laptop Pulse 14 មាន​រន្ធ VGA, HDMI, USB 3.0 ចំនួន ៣, SD card, Ethernet។
លោក Brent McCray អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់ Intel ទូទាំង​ពិភពលោក​ក៏​បាន​លើក​ឡើង​ដែរ​ថា៖ “ជា​មួយ mobile processor ជំនាន់​ថ្មី​ទី៤ Intel Core i7 ដែល​បាន​បំពាក់​លើ Laptop Pulse 14 របស់​ក្រុមហ៊ុន MAINGEAR នឹង​ផ្ដល់​សមត្ថភាព​ការងារ​បាន​យ៉ាង​ល្អ​ប្រសើរ កាន់​តែ​ត្រូវ​ចំ​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ព្រោះ​តាម​សមត្ថភាព​ប៉ុណ្ណោះ ​គឺ​លេង​បាន​ដោយ​គ្មាន​បញ្ហា ហើយ​ថ្ម​ក៏​មាន​អាយុ​កាល​វែង​ផង​ដែរ”។
តម្លៃ​របស់ Pulse 14 គឺ​ចន្លោះ​ពី ១៣០០ដុល្លារ ទៅ ១៧០០ដុល្លារ​ជា​មួយ​ជម្រើស hardware ខុស​គ្នា។
ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ជា​មួយ​លក្ខណៈ​សម្បត្តិ​ព្រម​ជា​មួយ​ល្បាក់​តម្លៃ​ប៉ុណ្ណេះ?
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ផលិតផល​បច្ចេកវិទ្យា​ចេញ​ថ្មី…
ប្រែ​សម្រាល៖ ឈុន ហួរ
ប្រភព & រូបភាព៖ softpedia