ដើម្បី​បំបែក​ខ្លួន​លើ​ទីផ្សារ​​ឱ្យ​កាន់​តែ​ច្រើន ក្រុមហ៊ុន Sony បាន​ចាប់​ផ្ដើម​បញ្ចេញ Samrtphone ថ្មី​ទៀត​ហើយ​ដែល​មាន​ឈ្មោះ​ថា Xperia M។
Xperia M ជា​​ទូរសព្ទស៊េរី​​​ថ្មី​មួយ​ទៀត​​របស់ Sony បន្ទាប់​ពី​ក្រុមហ៊ុន​នេះ បាន​បង្ហាញ​​ត្រកូល Xperia យ៉ាង​ច្រើន​ម៉ូដែល​មក។Xperia M បាន​​ភ្ជាប់​មក​ជាមួយ អេក្រង់​ធន់​ការ​ឆ្កូត​ប្រភេទ FWVGA ទំហំ ៤អ៊ីញ​,​Resolution 854x480px, កាមេរ៉ា​ក្រោយ ៥មេហ្គាភិកសែល, CPU   dual-core Snapdragon S4 SoC (MSM8227) ល្បឿន 1GHz , RAM 1GB, អង្គ​ចងចាំ 4GB អាច​បន្ថែម SD Card រហូត​ដល់ 64GB, ប្រព័ន្ធ​ប្រតិបត្តិការ  Android 4.1, Bluetooth 4.0, បច្ចេកវិទ្យា NFC និង​មាន​ថាមពល​ថ្ម 1,750mAh។
សម្រាប់ Smartphone នេះ​មាន​ពីរ​ជម្រើស​គឺ ស៊ីម ១ និង​ស៊ីម ២ ដែល​មាន​ពណ៌​ដូច​ជា ខ្មៅ ស ស្វាយ និង​លឿង (សម្រាប់​ស៊ីម ១)។ គេ​បាន​​ឱ្យ​ដឹង​ថា Xperia M នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ពិភពលោក​ចាប់​ពី​ត្រីមាស​ទី៣ឆ្នាំ ២០១៣​ខាងមុខ ខណៈ​តម្លៃ​មិន​​មានការ​បញ្ជាក់​​នោះ​ទេ។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​​ថ្មីៗ
ប្រែ​សម្រួល៖ ឌូគូ
ប្រភព៖ engadget