Sony បញ្ចេញ SmartWatch ជំនាន់ថ្មីជាផ្លូវការ Trackback
ក្រោយមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញ SmartWatch ជំនាន់ថ្មីរបស់ Sony
តាំងពីសប្ដាហ៍មុននោះ
នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុនមួយនេះ
បានប្រកាសបញ្ចេញ SmartWatch ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការហើយ។
អ្វីដែលខុសពី SmartWatch ជំនាន់មុន គឺ Sony
បានពង្រីកទំហំអេក្រង់ពី ១,៣អ៊ីញ ទៅដល់ ១,៦អ៊ីញ
និងមានអេក្រង់ដែលមាន Resolution ២២០x១៧៦ pixel។ ផលិតផលថ្មី
ដែលត្រូវបានគេហៅថា Sony SmartWatch 2 នេះ
អាចប្រើប្រាស់ត្រូវជាមួយទូរសព្ទ smartphone ដែលដំណើរការដោយ Android
4.0 ឡើងទៅ។
នៅ
ពេលប្រើជាមួយ Smartphone, SmartWatch 2
នឹងអាចមានសមត្ថភាពទទួលទូរសព្ទ ថតរូប បើក Facebook និង Twitter
ក៏ដូចជាបើក Email និងសារជាអក្សរបានទៀតផង។ សមត្ថភាពរបស់
SmartWatch 2 នឹងកាន់តែច្រើនជាងនេះទៀត
ប្រសិនបើយើងទាញយកកម្មវិធីមួយចំនួនក្នុងចំណោមកម្មវិធី (app)
របស់វាជាង២០០។ ចំណែកឯថាមពលថ្មវិញ Sony
បានបញ្ជាក់ថាអាចកាន់បានពី៣ ទៅ៤ថ្ងៃ
សម្រាប់ការប្រើប្រាស់ធម្មតា។
SmartWatch
2 នឹងត្រូវចេញលក់លើទីផ្សារនៅក្នុងខែកញ្ញាខាងមុខនេះ
ប៉ុន្តែតម្លៃមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ៕
សូមមើលវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សុខ សុវត្ថិប្រភព៖ techspot
No comments:
Post a Comment