Saturday, July 20, 2013
រថយន្តឡិចស៊ីស RX300 ចង្កូតឆ្វេងពណ៌ស្ករ បុកម៉ូតូមួយគ្រឿងមិនអស់ចិត្តបើកគេចទៅម៉ូតូមួយគ្រឿងថែមទៀត
បើតាមសំដីពីលោក សៅ សារឿននាយផ្នែកចរាចរណ៍គោកបានប្រាប់នៅកន្លែងកើតហេតុថាៈ គ្រោះថ្នាក់ចរាចរណ៍លើកទី១បានកើតឡើងនៅក្នុងភូមិផ្សារកណ្ដាលខណៈ ដែលរថយន្តបង្កបើកបរមកពីទិសខាងលិចយ៉ាងលឿននិងបុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ សេរី៩៦ ពណ៌ទឹកប៊ិច គ្មានស្លាលលេខបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យជនរងគ្រោះរងគ្រោះម្នាក់នេះរបួសធ្ងន់ធ្ងរ។
បើតាមសំដីពីប្រពន្ធជនរងគ្រោះបានប្រាប់ ជនរងគ្រោះជាប្តីមានឈ្មោះ ឡាយ សៀង អាយុ៤៩ឆ្នាំ រងរបួសបែកក្បាលនិងជើងខាងស្តាំ យ៉ាងធ្ងន់ធ្ងរ រីឯប្រពន្ធឈ្មោះអ៊ិន ចាន់ធូ អាយុ៤៦ឆ្នាំ ពុំមានរងរបួសអ្វីនោះទេ និងមានទីលំដ្ឋានភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ក្រោយមកត្រូវក្រុមសាច់ញាតិយកទៅសង្គ្រោះនៅ គ្លីនិកឯកជនមួយក្នុងក្រុងប៉ោយប៉ែត។
លោក សៅ សារឿននាយផ្នែកបានបន្តទៀតថាៈគ្រោះថ្នាក់លើកទី២រថយន្តបង្កបាន បើករត់ឆ្ពោះទៅមុខទៀតក្នុងល្បឿនដដែរហើយក៏រេចង្កូតទៅកៀរម៉ូតូ ហុងដាឌ្រីម សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ១គ្រឿងទៀត ជិះគ្នា ៣នាក់ ដែលកំពុងបើកបញ្ច្រាសទិសគ្នាហេតុការណ៍នេះកើតឡើងនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាលនិងបណ្តាលអោយរបួសស្រាល ២នាក់ ។
ជនរងគ្រោះទី១អ្នកបើកបរ ឈ្មោះ ពៅ សុភាព អាយុ៣៥ឆ្នាំ ស្ត្រីរងគ្រោះទី២.ឈ្មោះ ស្រ៊ិល សំអាង ភេទស្រី អាយុ ៣២ឆ្នាំ និងស្ត្រីរងគ្រោះ ៣. ឈ្មោះ រុនម៉ាឡៃ ភេទស្រី អាយុ ៥៥ឆ្នាំ ជាម្ដាយក្មេករងរបួសស្រាល អ្នកទាំងបីនាក់នេះមានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតប៉ោយ និងមានមុខរបជាងកាត់ដេរ ក្រោយមកត្រូវប៉ូលិសនគរបាលចរាចបានជួយអន្តរាគមន៍សុំរថយន្តសង្គ្រោះ របស់អង្គការកាំម៉ាដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត។
គួរបញ្ជាក់ថារថយន្តបង្កហេតុក្រោយពីកៀរម៉ូតូជនរងគ្រោះទាំង ពីលើកនេះ ក៏រេចង្កូតទៅធ្លាក់ចូលស្នាមភ្លោះបណ្តាលផ្លូវជាតិលេខ៥ហើយ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ព្រមទាំងដោះយកស្លាកលេខចេញពីរថយន្តថែមទៀតផង។
បើតាមសំដីពីលោក សៅ សារឿន នាយផ្នែកចរាចរណ៍គោកបានប្រាប់នៅកន្លែងកើតហេតុថារថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទាំង ២គ្រឿង ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បី ដោះស្រាយតាមច្បាប់និងរងចាំម្ចាស់រថយន្តបង្កហេតុចេញមកដោះស្រាយ៕ដោយ ចិន្តា ប្រភពពី ABC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment