អ្នកខ្លះលើកឡើងថា រាល់ដំណើរជីវិត របស់មនុស្សម្នាក់ៗ
អាស្រ័យលើរលកវាសនាចារ តម្រូវ និងព្រហ្មទណ្ឌលិខិតជាអ្នកកម្រិត,
អ្នកខ្លះទៀតថា កុំផ្តេកផ្តួលលើព្រហ្មលិខិត និងវាសនាពេក ការតស៊ូឯណោះទេ
ជាអ្នកសម្រេចរាល់ដំណើរជីវិត... ជាមួយនេះមានមនុស្សជាច្រើន
លើកឡើងដោយមន្ទិលកថា ហេតុអ្វីកូនស្រីរបស់អធិរាជសំឡេងមាស «ស៊ីន ស៊ីសាមុត»
ដែលជាត្រកូលអ្នកមានមុខ មានមាត់ម្នាក់ ក្នុងសម័យសង្គមរាស្ត្រ និយម
ស្រាប់តែបច្ចុប្បន្នជួបការលំបាកខ្លាំងម៉្លេះ? ចម្លើយអាចបន្លឺថា នេះជាវាសនា
និងព្រហ្មលិខិត...។
ទស្សនាវដ្តីមហាគ្រួសារលេខនេះសូមនាំអារម្មណ៍
លោកអ្នកអានមកជួបជាមួយកូនស្រីម្នាក់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត
ដែលសព្វថ្ងៃកំពុងរស់រានមានជីវិតនៅឡើយ
និងតស៊ូស្រាយចំណងជីវិតពីជីវភាពលក់បាយសម្ល ក្រលំបាក ហាក់ត្រដាបត្រដួលគួរសម ។
អ្នកស្រី ស៊ីន យុទ្ធនា វ័យ៥៨ឆ្នាំ ជាកូនស្រីច្បងរបស់លោកស៊ីន ស៊ីសាមុត
ជាមួយលោកស្រី ខាវ ថងញ៉ុត អាយុ៧៨ឆ្នាំ
ដែលលោកទាំង២ជាបងប្អូនជីដូនមួយនឹងគ្នារៀបការតាមម្តាយទុក ឪពុកដាក់ ។
អ្នកស្រីយុទ្ធនា
ជាកូនស្រីម្នាក់មានសំណាងដូចប្អូនប្រុសរបស់អ្នកស្រីដែរ គឺលោកស៊ីន ច័ន្ទឆាយា
ដែលបានរួចពីសេចក្តីស្លាប់ ខណៈពេលដែលលោកប៉ារបស់អ្នកស្រី គឺលោកស៊ីន ស៊ីសាមុត
និងប្អូនស្រី២នាក់ទៀតត្រូវបានបនប្រល័យពូជសាសន៍ប៉ុលពត
សម្លាប់កាលពីសង្គម៣ឆ្នាំ៨ខែ២០ថ្ងៃ ។
បើទោះជាខំប្រឹងលាក់ បាំងពីជីវិតរស់នៅ និងមិនផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក៏ដោយ ក៏បច្ចុប្បន្នគេដឹងថា អ្នកស្រី ស៊ីន យុទ្ធនា កំពុងរស់នៅខេត្តស្ទឹងត្រែង ក្រោមបន្ទាត់ក្រីក្រចិញ្ចឹមបីបាច់ម្តាយរបស់អ្នកស្រី និងមានកូន៣នាក់ក្នុងបន្ទុក បន្ទាប់ពីអ្នកស្រីបានបែកបាក់គ្រួសារ កាលពីជាង១០ឆ្នាំមុន។
បើទោះជាខំប្រឹងលាក់ បាំងពីជីវិតរស់នៅ និងមិនផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក៏ដោយ ក៏បច្ចុប្បន្នគេដឹងថា អ្នកស្រី ស៊ីន យុទ្ធនា កំពុងរស់នៅខេត្តស្ទឹងត្រែង ក្រោមបន្ទាត់ក្រីក្រចិញ្ចឹមបីបាច់ម្តាយរបស់អ្នកស្រី និងមានកូន៣នាក់ក្នុងបន្ទុក បន្ទាប់ពីអ្នកស្រីបានបែកបាក់គ្រួសារ កាលពីជាង១០ឆ្នាំមុន។
អ្នកស្រីជាអតីតមន្ត្រីនៃមន្ទីរឃោសនាការ វប្បធម៌
និងព័ត៌មានខេត្ត ក្រោយពេលចូលនិវត្តន៍
អ្នកស្រីប្រកបរបរលក់បាយម្ហូបបន្តិចបន្តួច នៅផ្សារស្ទឹងត្រែង ។
អ្នកស្រីធ្លាប់មានប្រសាសន៍ប្រាប់អ្នកជិតខាងថា
ជីវិតអ្នកស្រីនឹងក្រុមគ្រួសារគ្មានអ្វីឱ្យមហាជនចាប់អារម្មណ៍
ដូចលោកប៉ារបស់អ្នកស្រីទេ។
សព្វថ្ងៃអ្នកស្រីតែងតែក្រោកពីព្រលឹមទៅផ្សារទិញបន្លែ ត្រី
សាច់មកធ្វើបាយម្ហូបយកទៅលក់នៅផ្សារ (ផ្សារស្ទឹងត្រែង) ដើម្បីបានកម្រៃចិញ្ចឹម
គ្រួសារ ។
គ្រួសារ ។
មុខរបរនេះមិនបានញាំុងឱ្យជីវិតអ្នកស្រីធូរធារ ទេ
ជាមួយចំណូលពីការលក់បាយត្រឹម៦-៧ពាន់រៀលក្នុងមួយថ្ងៃ
និងដោយសារតែកម្រិតជីវភាពបែបនេះ
បានជំរុញឱ្យអុ្នកស្រីបន្ថែមមុខរបរជាអ្នកស៊ីឈ្នួលដកដំឡូងមី ឱ្យគេតាមចំការ
ដើម្បីយកប្រាក់មកបង្គ្រប់ថ្លៃតូបនៅផ្សារពេលណាការលក់ដូរមិន សូវកាក់កប ។
អ្នកស្រី ស៊ីន យុទ្ធនា បញ្ជាក់ប្រាប់អ្នកជិតខាងថា «ខ្ញុំអត់មានដែលគិតថា
ខ្លួនខ្ញុំជាកូនអធិរាជសំឡេងមាសនេះ គួរតែមានជីវភាពថ្កុំថ្កើងនោះទេ
ហើយក៏អត់មានខ្មាសអៀនអីដែរ ព្រោះថា នេះជាព្រហ្មលិខិត ។
អ្នកស្រីបន្តថា ជីវភាពជាស្ត្រីមេម៉ាយពិបាកណាស់ទៅហើយ
ប៉ុន្តែអ្វីដែលកាន់តែពិបាកទៀតនោះ គឺគ្រាបែកបាក់ជាមួយស្វាមីថ្មីៗ
ព្រោះកូនៗកំពុងពេញវ័យសិក្សាត្រូវការប្រាក់ឧបត្ថម្ភ។
ប៉ុន្តែពេលនេះបានធូរស្រាលបន្តិចហើយដ្បិតកូនៗបានធំដឹងក្តី មានប្តី
មានសមត្ថភាពអាចចិញ្ចឹមខ្លួនពួកគេបានគ្រប់ៗគ្នាអស់ហើយ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment