ភ្នំពេញៈ អ្នកនាំពាក្យនគរបាលជាតិឲ្យដឹងថា
ជនជាតិចិនដីគោក២០នាក់ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីធ្វើ
ការសាកសួរដើម្បីចោទប្រកាន់បន្ទាប់ពីបានចាប់ខ្លួនកាលពីរសៀល
ថ្ងៃសៅរ៍នៅក្នុងខណ្ឌមានជ័យពាក់ព័ន្ធនឹងការគំរាមនិងជំរិតទារ
ប្រាក់តាមបណ្ដាញអ៊ីនធឺណិត
(VOIPS)ពីកម្ពុជាទៅកាន់ជនរងគ្រោះនៅប្រទេសចិន និងកោះតៃវ៉ាន់។
លោក គៀត ច័ន្ទថារិទ្ធ
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា
ជនជាតិចិន២០នាក់នោះមានប្រុស១១នាក់និងស្រី៩នាក់
បានចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៣នៅម៉ោងប្រហែល១
និង៣០នាទីរសៀលនៅសង្កាត់ច្បារអំពៅ១
ខណ្ឌមានជ័យពាក់ព័ន្ធនឹងការគំរាមទារប្រាក់ពីពលរដ្ឋរស់នៅប្រទេស
ចិននិងកោះតៃវ៉ាន់ តាមបណ្ដាញអ៊ីនធឺណិត VOIPSចេញ ពីប្រទេសកម្ពុជា។
លោកបានថ្លែងថា៖«ពួកគេត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសកម្មភាព
គំរាមទារប្រាក់តាមរយៈការហៅទូរស័ព្ទតាមអ៊ីនធឺណិតចេញពីកម្ពុជា
និងកំពុងត្រូវឃុំខ្លួននៅក្រសួង»។
តាមរបាយការណ៍ក្រសួងមហាផ្ទៃពីឆ្នាំ២០១០ដល់ពាក់កណ្ដាលឆ្នាំ
២០១៣នេះជនជាតិចិននិងតៃវ៉ាន់ជាង៥០០នាក់ត្រូវបានចាប់ខ្លួនដោយ
នគរបាលកម្ពុជាហើយនិរទេសទៅប្រទេសខ្លួនវិញ៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment