
តារាដែលមានសាច់សខ្ចីរូបនេះបានរាយរ៉ាប់ថា «ខ្ញុំពិបាកចិត្តមែនទែនព្រោះថា អាយុច្រើនហើយនៅមិនទាន់មានគូអីហ្នឹងគេ ឯមិត្តភ័ក្ដិជាច្រើនគេរៀបការចោលអស់ទៅហើយ» ។ ការលើកឡើងរបស់ កញ្ញាសាន សុម៉ាលីនេះ ហាក់កំពុងប្រកាសថា នាងចង់បានគូស្វាមីឆាប់ៗ ខណៈនាងបានឈានចូលវ័យ២៨ឆ្នាំទៅហើយ។
ថ្វីបើនាងនៅមិនទាន់មានគូក្ដី នាងបានបង្ហើបប្រាប់ថា មិនខ្វះទេប្រុសៗ ដែលតាមស្រឡាញ់នាង ប៉ុន្តែហាក់ដូចជាមិនត្រូវគ្នាទាល់តែសោះ ប្រហែលជាមិនទាន់ដល់គូហើយមើលទៅ ។ នាងក៏បានបញ្ជាក់ថា កាលពីពេលកន្លងមកនេះមានជនជាតិអូស្ត្រាលី តាមស្រឡាញ់នាងដែរ ប៉ុន្តែទំនាក់ទំនងមិនចុះសម្រុង មិនចុះសម្រុងនៅត្រង់នាងមិនចេះភាសាអង់គ្លេស ដែលពិបាកក្នុងការទំនាក់ទំនងជាមួយគ្នា។
តារាសម្ដែងSexy ដែលនិយមបញ្ចេញដើមទ្រូងរូបនេះ បានបន្តថា «ខ្ញុំមិនរើសប្ដីនោះទេ ឲ្យតែបុរសដែលមានភាពស្មោះត្រង់ មានសមត្ថភាព និងមានការទទួលខុសត្រូវនៅក្នុងគ្រួសារ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ» ។
សូមរំលឹកថា តារាដើមទ្រូងណែក្បំកញ្ញា សាន សុម៉ាលី គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងហាក់បាត់មុខពីពិភពសិល្បៈ បន្ទាប់ពីនាងបានចូលសិល្បៈនៅអំឡុងឆ្នាំ២០០៣ និងបានលេចមុខល្បីឈ្មោះ ក្នុងសិល្បៈជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០០៤ តាមរយៈនៃការសម្ដែងក្នុងរឿង “កាកី” ។ រហូតមកទល់នឹងពេលនេះសាន សុម៉ាលី បានសម្ដែងក្នុងខ្សែភាពយន្ដ ប្រមាណជាង២០រឿងមកហើយ៕ដោយ៖វិរៈ

No comments:
Post a Comment