Monday, July 15, 2013

ផ្អើលពេញអ៊ិនធើណេត ខណៈប្រទះឃើញ លលាដ៍ក្បាលនាគ ដ៏ធំមហិមា នៅឯឆ្នេរសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជំនាញវិទ្យាសាស្រ្តរុករកផូស៊ីល កាលពីថ្ងៃទី ១៥ កក្កដា ម្សិល
មិញនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានប្រទះឃើញ លលាដ៍ក្បាលនាគដ៏
ធំមួយ នៅឯឆ្នេរសមុទ្រ Charmouth beach ប្រទេសអង់គ្លេស នេះបើតាមការដកស្រង់អត្ថ
បទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy ។
វាត្រូវបានលេចខ្លួនឡើងនៅលើឆ្នេរសមុទ្រមួយនេះ ដែលជាទីកន្លែង ជារឿយៗក្រុមអ្នកវិ
ទ្យាសាស្រ្ត  បានរកឃើញផូស៊ីល   សត្វដាយនូស័រ​​  ។  បើយោងតាមប្រភពសារព័ត៌មាន
ដដែលនេះ បន្ថែមថា តាមពិតទៅ វាគឺជាលលាដ៍ក្បាលនាគ  សិប្បនិម្មិតនោះទេ​ ក្រោយ
ពីវាត្រូវបានធ្វើឡើង ដោយចំណាយពេលដល់ទៅ ២ ខែ  ពីអ្នកជំនាញខាងជាងចម្លាក់។
គួរបញ្ជាក់ផងដែរថា គេបានចំណាយពេលដល់ទៅពេញមួយយប់ ក្នុងការនាំយកលលាដ៏
ក្បាលនាគដ៏ធំមួយនេះ មកសំកាំងខ្លួននៅលើឆ្នេរសមុទ្រមួយនេះ  ស្របពេលដែលវានឹង
ដើរតួជាសំខាន់ ក្នុងការថតផ្នែកខ្លះ នៃខ្សែភាពយន្តបរទេស ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy
 

No comments:

Post a Comment