ភ្នំពេញ
ក្រសួងអប់រំយុវជននិងកីឡាបានចាត់វិធានការណ៍តឹងរឹងនៅពេលប្រលង
សញ្ញា
ប័ត្រមធ្យមសិក្សាទុតិយភូមិរឺហៅថាប្រលងបាក់ឌុបដែលនឹងចាប់ផ្ដើម
នៅថ្ងៃទី៥ខែសីហាឆ្នាំ២០១៣ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជាអោយ
កាន់តែមានភាពល្អប្រសើរឡើង។
លោកសោម សិរីរត្នអគ្គនាយកនៃ
អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថា
ការប្រលងនៅឆ្នាំនេះនឹងត្រូវធ្វើឡើងយ៉ាងតឹងរឹងបំផុតប្រកបដោយ
សច្ចយុត្តិធម៌
ដើម្បីធានាគុណភាពនៃការអប់រំនៅកម្ពុជាហើយបេក្ខជនទាំងពីរភេទនឹង
ត្រូវបញ្ឈប់ការប្រឡងឬ
ព្យួរការប្រឡងរបស់បេក្ខជនទាំងនោះតែម្តងប្រសិនបើពួកគេប្រព្រឹត្ត
អំពើអសកម្មក្នុងសម័យប្រឡង។ បេក្ខជនណាធ្វើជាមេខ្លោងប្រមូលលុយ
ឬណែនាំបេក្ខជនដទៃឲ្យប្រមូលលុយឬយកលុយទៅឲ្យអនុរក្សនឹងត្រូង
ឲ្យ ធ្លាក់ជាស្វ័យប្រវត្តិនិងផ្អាកមិនឲ្យប្រឡងរយៈ
ពេល១ឆ្នាំ។រីឯចំពោះបេក្ខជនលួចចម្លងចម្លើយពីឯកសារព្រាងនឹង
ត្រូវទទួលបានពិន្ទុសូន្យហើយត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៀតនៅ
ក្នុងសម័យប្រឡងនេះតែម្តង។
មិនត្រឹមតែប៉ុណ្ណោះបេក្ខជនណាប្រើប្រាស់ទូរស័ព្ទនៅក្នុងបន្ទប់
ប្រឡង នឹងត្រូវឲ្យធ្លាក់ជាស្វ័យប្រវត្តិ
និងផ្អាកមិនឲ្យចូលរួមប្រឡងរយៈពេល២ឆ្នាំ។
ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវដល់បេក្ខជនប្រលងទាំងអស់ត្រូវ
ខិតខំរៀនសូត្រនិងត្រូវគោរពបទបញ្ជាក្នុងការប្រលងឲ្យបានត្រឹមត្រូវ
។
បំណងរបស់ក្រសួងនោះគឺទី១សូមឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ
ដើម្បីយកចំណេះដឹងហ្នឹងទៅប្រឡងឲ្យបានល្អទាំងអស់គ្នាទី២គឺគោរព
វិន័យបទបញ្ជាក្នុងការប្រលងឲ្យបានត្រឹមត្រូវ ជៀសវាងនូវ
បាតុភាពអសកម្មផ្សេងៗដែលកើតឡើងដោយយថាហេតុ។
សូមបញ្ជាក់ថាការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះក៏
ដូចឆ្នាំមុនដែរគឺបែងចែកជាពីរផ្នែកទី១
គឺខាងផ្នែកវិទ្យាសាស្ត្រពិតទី២ខាងផ្នែកវិទ្យាសាស្ត្រសង្គម
ដែលមានបេក្ខជនប្រលងសរុបទាំងអស់ចំនួនជាង១១ម៉ឺននាក់ក្នុងនោះមាន
សិស្សស្រីចំនួនជាង៥ម៉ឺននាក់ហើយសិស្សដែលដាក់ពាក្យប្រលងខាង
ផ្នែកវិទ្យាសាស្ត្រពិតមានចំនួន៩៥.០០០នាក់ ។
ចំនែកមណ្ឌលប្រលងទូទាំងប្រទេសមានចំនួន២៣៤ បែងចែកជាបន្ទប់មានចំនួន៤៣១៤បន្ទប់៕ ដោយ ជែម

No comments:
Post a Comment