Wednesday, June 5, 2013

ប៉ូលីស តួគី ចាប់ខ្លួនមនុស្សដែលបានធ្វើការចែកចាយព័ត៌មានតាម Twitter


3 ម៉ោងមុន | ដោយ ៖
អ៊ី​ស្ដង់​ប៊ូល​៖​ រយៈពេល​ ៦​ ថ្ងៃ​ហើយ​ដែល​បាតុករ​បាន​ធ្វើ​បាតុកម្ម​ទម្លាក់​នាយក​រដ្ឋមន្ត្រី​តួ​គី​ ក្នុង​នោះ​ព្រឹក​មិ​ញ​នេះ​ទូរទស្សន៍​តួ​គី​ បាន​ចេញផ្សាយ​ថា​ក្រុម​ប៉ូ​លី​ស​ បាន​រកមុខ​ឃើញ​ និង​ចាប់​ឃុំខ្លួន​មនុស្ស​ចំនួន​ ២៥​ នាក់​ដែល​បាន​បង្ហោះ​ផ្សាយ​ព័ត៌មាន​តាម​រយៈ​ទំព័រ​ Twitter​ របស់​ពួក​គេ​ដោយ​ចោទប្រកាន់​ថា​បង្ហាញ​ព័ត៌មាន​មិន​ពិត​។​
​ក្នុង​នោះ​អ្នកនាំពាក្យ​ប៉ូ​លី​ស​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ បាន​ប្រាប់​ថា​គេ​កំពុង​តែ​តាម​រកមុខ​សញ្ញា​ប្រមាណ​ជាង​ ១០​ នាក់​ទៀត​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ បណ្ដាល​ឱ្យ​មហាជន​យល់​ច្រ​លំ​។​
​ជាមួយ​គ្នា​នេះ​ផង​ដែរ​ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​លិចឮ​ថា​ក្រុម​ប៉ូ​លី ​សបាន​ចាប់​ឃុំឃាំង​មនុស្ស​ដោយសារ​តែ​បង្ហោះ​ព័ត៌មាន​តាម​ Twitter​ នោះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​នៅ​លើ​បណ្ដាញ​ Internet​ មាន​ភាព​ខឹងសម្បារ​ដោយ​បាន​ចាត់​ទុក​អំពើ​នេះ​ជា​អំពើ​អមនុស្សធម៌​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​បាតុកម្ម​រំលំ​រដ្ឋាភិបាល​នៅ​តួ​គី​ បាន​កើតមក​ ៦​ ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ​ក្នុង​នោះ​តាម​របាយការណ៍​មាន​មនុស្ស​ចំនួន​ ២​ នាក់​បាន​បាត់បង់​ជីវិត​ និង​ជាង​ ២០០​ នាក់​រង​បួស​ក៏​ដូច​ជា​ជាង​ ២០០០​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ចាប់ខ្លួន​ផង​ដែរ​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
659286066_1364235336
hi-istanbul-protests

No comments:

Post a Comment