
ផែនទីសមុទ្រចិនខាងត្បូងដែលទាមទារដោយប្រទេសជុំវិញដែនជម្លោះ។ រូបថត AFP
ក្រុង គូឡាឡាំពួៈ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បានអំពាវនាវឲ្យក្រុមប្រទេសទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង អភិវឌ្ឍធនធានរួមគ្នា ដើម្បីបញ្ចៀសជម្លោះ និងទប់ស្កាត់ប្រទេសនៅខាងក្រៅតំបន់ចូលមកពាក់ព័ន្ធនឹងបញ្ហានេះ។
លោក Najib បានលើកឡើងពីតំបន់អភិវឌ្ឍន៍រួមមួយនៅក្នុងសមុទ្រដែលប្រទេស ម៉ាឡេស៊ីនិងប្រទេសថៃបានទាមទារដោយចាត់ទុកថាជាឧទាហរណ៍មួយដែលអាច យកមកអនុវត្តនៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាម និងហ្វីលីពីនបានបដិសេធមិនទទួលស្គាល់ផែនទីរបស់ប្រទេសចិនយកមក ធ្វើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរួមគ្នានៅដែនសមុទ្រនេះដែលមួយ ផ្នែកនៃផែនទីនោះក៏ត្រូវបានទាមទារដោយប្រទេសម៉ាឡេស៊ី ប៊្រុយណេ និងកោះតៃវ៉ាន់ផងដែរ។
លោក Najib បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយកាលពីថ្ងៃចន្ទនៅទីក្រុងគូឡាឡាំពួថា៖ «ការព្រមព្រៀងចែករំលែកធនធានប្រសើរជាងការឈ្លោះគ្នាដោយសារធនធាន ទាំងនោះគឺពិតជាជម្រើសដ៏មានអំណោយផល»។
ការប្រកួតប្រជែងដណ្តើមប្រេង ឧស្ម័ន និងត្រី កំពុងគំរាមកំហែង និងរំខានដល់ពាណិជ្ជកម្មពិភពលោកដែលត្រូវបានប៉ាន់ប្រមាណថាមាន ចំនួន ២ ភាគ ៣ ដែលឆ្លងកាត់តំបន់ដែនទឹកទាំងនោះ។ ប្រទេសចិនមានបំណងអភិវឌ្ឍធនធានរួមគ្នា ខណៈអាមេរិក ជប៉ុន និងហ្វីលីពីន គាំទ្រឲ្យមានក្រុមប្រឹក្សាអាជ្ញាកណ្តាលអន្តរជាតិ។
លោក Najib មានប្រសាសន៍ថា ការបង្កើតក្រមសីលធម៌មួយសម្រាប់ការធ្វើប្រតិបត្តិការដែនទឹកនឹង ក្លាយជាចំណុចចាប់ផ្តើមដ៏ល្អមួយដើម្បីការពារមិនឲ្យមានភាពតាន តឹងថែមទៀត។ លោកបានព្រមានថា ការលូកដៃពីសំណាក់រដ្ឋនៅក្រៅតំបន់នេះបន្ថែមទៀតអាចជំរុញឲ្យ ជម្លោះនេះមានភាពស្មុគស្មាញកាន់តែខ្លាំង»។
លោក Najib បានមានប្រសាសន៍ទៀតថា៖ «ចំពោះបណ្តាប្រទេសនៅតំបន់អាស៊ី បញ្ហានេះគឺជាបញ្ហារបស់យើងទាំងអស់គ្នាដែលត្រូវដោះស្រាយ។ ប្រសិនបើយើងដើរចេញពីមាគ៌ាចរចា និងកិច្ចសហប្រតិបត្តិការយើងអាចត្រួសត្រាយផ្លូវឲ្យភាគីផ្សេងទៀត ចូលមក»៕ BP: By Phnom Penh Post
No comments:
Post a Comment