Wednesday, June 5, 2013

៩​នាក់​ស្លាប់​ និង​៩៥​នាក់​ ជាប់​ខ្លួន​ក្នុង​រថយន្ត​ ក្នុង​គ្រោះ​ថា្ន​ក់​រថយន្ត​បុក​បន្ត​គ្នា​ចំនួន​៥៦​គ្រឿង​

18 នាទីមុន | ដោយ ៖
​ចិន​៖​ អាជ្ញាធរ​ប្រចាំ​តំបន់​ នៅ​ថ្ងៃ​ពុធ​ ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ ៩​នាក់​បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ចំនួន​១៦​កន្លែង​ នៅ​តំបន់​ផ្លូវ​ហៃ​វេ​យ៍​ ខណៈ​ដែល​មាន​អ័ព្ទ​ក្រាស់​ ក្នុង​ខេត្ត​ហេ​ណា​ន​នៃ​ប្រទេស​ចិន​។​
​ក្នុង​នោះ​មាន​មនុស្ស​ចំនួន​៨​នាក់​ បាន​ស្លាប់​ នៅ​កន្លែង​កើតហេតុ​និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​មនុស្ស​ ៩៥​នាក់​ទៀត​បាន​ជាប់​ខ្លួន​ក្នុង​រថយន្ត​ និង​កំពុង​តែ​ត្រូវ​បាន​គេ​ព្យាយាម​សង្គ្រោះ​។​
​គ្រោះថ្នាក់​រថយន្ត​ ដែល​បុក​បន្តកន្ទុយ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ចំនួន​៥៦​គ្រឿង​ ដែល​បាន​កើតឡើង​តាំងពី​ព្រឹក​ថ្ងៃ​អង្គារ​ ម្សិលមិញ​ នៅ​តំបន់​ហ្ស៊ូ​ម៉ា​ដាន​ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ហៃ​វ៉េ​ ទៅ​ប៉េ​កាំ​ង​ ហុងកុង​ និង​ម៉ា​កាវ​៕​ដោយ​៖​ចិ​ត្រា​
chinese

No comments:

Post a Comment