Tuesday, June 4, 2013

ចិនមានបំណងក្នុងការ រៀបចំកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក លើបញ្ហា Hacker

2 ម៉ោងមុន | ដោយ ៖
ប៉េ​កាំ​ង​៖​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​សង្ខេប​ក្នុង​ស​ន្និ​សិទ្ធ​ កាសែត​មួយ​កាល​ពិ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា​ ចិន​មាន​បំណង​រៀបចំ​ការ​ប្រជុំ​រួម​គ្នា​មួយ​រវាង​ចិន​ និង​អា​មេ​រិ​ក​ជុំវិញ​បញ្ហា​សន្តិសុខ​លើ​បណ្ដាញ​ Internet​ និង​ Hacker​។​
​លោក​ Hong​ Lei​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​បែប​នេះ​ក្រោយ​ពេល​ដែល​លោក​ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ Chuck​ Hagel​ បាន​ចោទប្រកាន់​ទៅ​លើ​រដ្ឋាភិបាល​ចិន​ថា​មានការ​ពាក់ព័ន្ធ​លើ​បញ្ហា​ Hacker​ ចូល​លួច​យក​នូវ​ឯកសារ​សម្ងាត់​នានារ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​កាលពី​ស​ ប្ដា​ហ៍​មុន​ លោក​ថ្លែង​បែប​នេះ​នៅ​ឯ​កិច្ចប្រជុំ​ Shangri-la​ ប្រចាំឆ្នាំ​លើក​ទី​ ១២​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​។​
​រឿង​នេះ​ហាក់ដូចជា​ច្របូកច្របល់​ខណៈ​ពេល​ដែល​លោក​ Barak​ Obama​ កំពុង​តែ​រង់ចាំ​ជួប​លោក​ Xi​ Jinping​ ផ្ទាល់​ដែល​កិច្ចប្រជុំ​រវាង​អ្នក​ទាំង​ ២​ នឹង​ត្រូវធ្វើ​ឡើង​នា​ពាក់​កណ្ដាលខែ​នេះ​ខណៈ​ពេល​ដែល​គេ​រំពឹង​ថា​ កិច្ចប្រជុំ​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំង​ ២​ នឹង​ត្រូវ​បាន​យក​រឿង​ Hacker​ មក​ពិភាក្សា​ផង​ដែរ​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
hong-152147_copy1

No comments:

Post a Comment