Tuesday, June 4, 2013

ចិន៖ តំណាងក្រុមហ៊ុន ផ្គត់ផ្គង់សាច់ដែលឆេះរោងចក្រ ត្រូវបានគេចាប់ខ្លួន

3 ម៉ោងមុន | ដោយ ៖
ប៉េ​កាំ​ង​៖​ ប៉ូ​លី​ស​ចិន​បាន​ធ្វើការ​ឃាត់ខ្លួន​តំណាង​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ អាជីវកម្ម​សម្លាប់សត្វ​ហូប​សាច់​ដែល​បាន​ឆេះ​រោងចក្រ​កាលពី​ថ្ងៃ​ម្សិលមិញ​ នេះ​ ក៏​ដូច​ជា​បាន​បង្កក​ប្រាក់​ដើមទុន​ និង​ប្រាក់​របស់​ក្រុមហ៊ុន​ទាំង​ប៉ុន្មាន​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ ដើម្បី​បង្កា​ការ​លួច​រត់​មិន​ព្រម​សង​សំណង​។​
​ហេតុការណ៍​អគ្គី​ភ័យ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន​ ១២០​ នាក់​បើ​តាម​តួលេខ​ក្នុងថ្ងៃនេះ​ ហើយ​ជាង​ ៧០​ នាក់​ទៀត​កំពុង​តែ​រង​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​ហេតុការណ៍​គ្រោះថ្នាក់​អគ្គី​ភ័យ​ដែល​គួរ​ឱ្យ​ ខ្លាច​ជាទី​បំផុត​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ​ ២០០០​ ក៏​មាន​ករណី​អគ្គី​ភ័យ​ឆេះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ផង​ដែរ​នៅ​កណ្ដាល​ ទីក្រុង​ ឡក​យ៉ាង​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ ៣០៩​ នាក់​បាន​បាត់បង់​ជីវិត​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
poultry-plant-fire

No comments:

Post a Comment