យោងតាមប្រភពព័ត៌មានពីគេហទំព័រ
http://www.nydailynews.com បានឲ្យដឹងថា ស្ត្រីម្នាក់ ឈ្មោះ
Alexandra Kinova អាយុ២៣ឆ្នាំ
នាងបានសម្រាលកូនទី២របស់នាងចំនួន៥នាក់ ដោយសុវត្ថិភាព
ហើយកូនដែលរបស់នាងដែលកើតមកនោះ ត្រូវបានក្រុមគ្រូពេទ្យអះអាងថា
មានសុខភាពល្អ
និងអាចលូតលាស់បានធម្មតាដូចជាក្មេងៗដ៏ទៃទៀតដែរ។
ហើយសុខភាពរបស់ Alexandra Kinova ក្រោយពីសម្រាលកូនហើយ
ក៏គ្មានបញ្ហាអ្វីដែរ។
Alexandra Kinova គឺជាស្ត្រីម្នាក់ដែលគេចាត់ទុកថា
ជាស្ត្រីទី១ហើយ ដែលអាចកើតកូនបានម្តង៥នាក់កូនទាំង៥នាក់ដែល
Alexandra Kinovaបានផ្តល់កំណើតឲ្យ ក្នុងនោះមាន កូនប្រុស៤
និងកូនស្រីម្នាក់។ នាងនិងស្វាមីរបស់នាង
បានដាក់ឈ្មោះឲ្យកូនប្រុសទាំង៤នាក់របស់ពួកគេថា ទី១ ឈ្មោះ
Deniel ទី២ឈ្មោះ Michael ទី៣ឈ្មោះ Alex ទី៤ឈ្មោះ Martin
និងកូនស្រីទី៥ឈ្មោះ Terezka៕ ដោយ៖ រីករាយ



No comments:
Post a Comment