Wednesday, June 5, 2013

រដ្ឋមន្ត្រី​ការ​បរទេស​ កម្ពុជា​-​ថៃ​ នឹង​ពិភាក្សា​អំពី​បញ្ហា​ទូទៅ​នៅ​តាម​ព្រំដែន​


1 ម៉ោងមុន | ដោយ ៖
kuy kuong
ភ្នំពេញៈ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​-​ថៃ​ នឹង​បើក​កិច្ចប្រជុំ​ធំ​មួយ​នា​ថ្ងៃ​ទី​១០-១១​ ខែមិថុនា​ ពិភាក្សា​គ្នា​អំពី​ បញ្ហា​ទូទៅ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​កិច្ច​ ពិភាក្សា​នោះ​ ក៏​នឹង​និយាយ​ផង​ដែរ​ អំពី​អំពើ​ហិង្សា​របស់​ អាជ្ញាធរ​សៀម​ ដែល​បាញ់​ សម្លាប់​ ពលរដ្ឋ​ខ្មែរ​ ខណៈ​ពួក​គេ​ចូល​ទឹកដី​ថៃ​ ដោយ​ខុសច្បាប់​នោះ​។​
​លោក​ កុយ​ គួ​ង​ អនុរដ្ឋលេខាធិការ​ក្រសួង​ការ​រប​ទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៣​ថា​ កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​ នឹង​ធ្វើ​ឡើង​នៅ​ ក្រសួងការបរទេស​ខ្មែរ​ ហើយ​កិច្ចប្រជុំ​នឹង​ពិភាក្សា​យ៉ាង​លំអិត​ អំពី​ការ​បើក​ច្រកព្រំដែន​ថ្មី​ទៀត​ រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ទំនិញ​៕​ ជែ​ម​

No comments:

Post a Comment