Wednesday, June 19, 2013

គូ​សង្សា​រវ័យ​ក្មេងទាស់​សម្តី​គ្នា​បន្តិ​ចបន្តួចឈ្លោះ​គ្នាបែក​ផ្សែង​ ផ្អើល​អ្នក​ដំណើរ​តាម​ផ្លូវ​(មាន​វី​ដេអូ​ឃ្លឹប)



រាជធានីភ្នំពេញ៖ គូសង្សារវ័យក្មេង មួយគូ ខណៈកំពុង ជិះម៉ូតូតាមដងផ្លូវ ទាស់សម្តីគ្នាបន្តិចបន្តួច បានឈប់ម៉ូតូ ឈ្លោះប្រកែកគ្នា ដោយខាងនារី ជាគូស្នេហ៍
ចាប់ក្របួច.កអាវ បុរសជាសង្សារ ប្រវាយប្រតប់គ្នា ផ្អើលអ្នកដំណើរតាមផ្លូវ ចោមរោមមើលឈូឆរ កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១៩ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា្ ខណ្ឌសែនសុខ ។
ការដែលគូស្នេហ៍ទាំងពីរប្រវាយប្រតប់គ្នាតាមដងផ្លូវនេះ បើតាមនារីជាសង្សារថា ដោយសារបុរសជាគូស្នេហ៍បានវាយនាង ។ យ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹង ពីមូលហេតុពិតប្រាកដនោះទេ ព្រោះក្រោយពីកើតហេតុបុរសជាសង្សារបានជិះម៉ូតូគេចខ្លួនបាត់ ដោយបន្សល់នារីសង្សារនៅកន្លែងកើតហេតុ ។




No comments:

Post a Comment