Wednesday, June 19, 2013

ពេជ្រ​អា​វី​ហ្សា​បង្អួត​ដើមទ្រូង​មិន​សំចៃ​ព្រោះ​ជា​របស់​ពិត​ពី​ធម្មជាតិ​

7 ម៉ោងមុន | ដោយ ៖
​ភ្នំពេញៈ​ កញ្ញា​ ពេជ្រ​ អា​វី​ហ្សា​ ក៏​ចាត់​ទុក​ថា​ជា​អ្នកចម្រៀង​និង​សម្តែង​មួយ​រូប​ទទួល​បានការ​គាំទ្រ​ ក្រាស់ក្រែល​ជាមួយនឹង​ការ​បង្ហាញ​ភាព​សិច​ស៊ី​ ក្នុង​ចំណោម​តារា​សម្តែង​ល្បីៗ​ ដែល​ចូល​ចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​របស់​ខ្លួន​ឱ្យ​គេ​បានឃើញ​។​ ថ្មីៗ​នេះ​នាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ដើមទ្រូង​នាង​គឺ​ពី​ធម្មជាតិ​សុទ្ធសាធ​ ពុំ​មាន​កែកុន​អ្វី​នោះ​ទេ​ ។​

pich Aviza3
​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​មិនសូវ​បានឃើញ​វត្តមាន​ កញ្ញា​ ពេជ្រ​ អា​វី​ហ្សា​ នៅ​ក្នុង​សកម្មភាព​សិល្បៈ​ណាមួយ​ក្តី​ ។​ បន្ទាប់​ពី​នាងរង​ការ​រិះគន់​មួយ​រយៈ​មុន​ រឿង​ថតរូប​សិច​ស៊ី​ឱប​គ្នា​ស្និទ្ធស្នាល​ជាមួយ​លោក​ អែន​ឌី​ នោះ​ ។​ បន្តបន្ទាប់​នាង​នៅ​តែ​បង្ហាញខ្លួន​ម្តងម្កាល​នៅ​ក្នុង​កម្មវិធី​របស់​ អ្នកសិល្បៈ​ និង​ថែម​ទាំង​នៅ​តែ​រក្សា​ភាព​សិច​ស៊ី​ដដែល​ ។​
PechAvisa08
​ខណៈ​ពេល​កន្លង​ទៅ​នេះ​នាង​បាន​ទៅ​ចូលរួម​មង្គលការ​ប្អូនប្រុស​នាង​ វ៉ាង​ ស្រី​ណូ​ ដែល​ជាតា​រា​សិច​ស៊ី​រៀមច្បង​នោះ​ អា​វី​ហ្សា​ បាន​តុបតែង​ខ្លួន​យ៉ាង​ទាក់ទាញ​បំផុត​ ពិសេស​នាង​បាន​បញ្ចេញ​ច្រ​អូរ​ដើមទ្រូង​ដ៏​មូល​ក្បំ​ទាំង​គូ​របស់​នាង​ ឲ្យ​គេឯង​បានឃើញ​ និង​អត់ទ្រាំ​សរសើរ​ពី​សម្រស់​ដើមទ្រូង​នាង​មិន​បាន​ ។​ ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គល​នោះ​ដែរ​ ចោល​ភ្នែក​ ក្រឡេក​មើល​ចំ​ដើមទ្រូង​នាង​ស្ទើរ​ស្រឡេវ​ភ្នែក​ទៅ​ហើយ​ ។​
pich Aviza4
​អ្នកចម្រៀង​ និង​សម្តែង​ ដែល​មាន​ដងខ្លួន​ស្រស់​ស្អាត​ ថែម​ទាំង​មាន​ដើមទ្រូង​ធំ​ពើង​ណែន​ក្បំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ «​ដើមទ្រូង​ខ្ញុំ​មិន​ដែល​កែកុន​ ឬ​ប្រើ​ឡេ​អ្វី​ជំនួយ​នោះ​ទេ​ វា​គឺជា​របស់​ពី​ធម្មជាតិ​សុទ្ធសាធ​»​ ។​
​ជាមួយនឹង​ភាព​ល្បី​ និង​សម្រស់​មាន​ភាព​អំណោយផល​ស្រី​ស្រស់​ អា​វី​ហ្សា​ ក៏​បាន​បន្ត​ថា​ ថ្វី​ដ្បិតតែ​នាង​ចូល​ចិត្ត​ស្លៀក​ញក់​សិច​ស៊ី​ក៏​ពិតមែន​ តែ​ពេល​នេះ​នាង​មិន​ហ៊ាន​ថតរូប​ ឬ​ស្លៀកពាក់​ដែល​មាន​លក្ខណៈ​សិច​ស៊ី​ដូច​ជា​ពេល​មុនៗ​ទៀត​ទេ​ ។​ ដ្បិតអី​ខាង​ក្រសួង​បាន​ប្រតិកម្ម​ម្តង​រួច​មក​ហើយ​ ចំពោះ​អ្នកសិល្បៈ​សិច​ស៊ី​ហួសហេតុ​នេះ​ ។​
PechAvisa21
​សូម​រំលឹក​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​ចូល​សិល្បៈ​ដំបូង​ ពេជ្រ​ អា​វី​ហ្សា​ មិន​ទាន់​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​នោះ​ទេ​ ដោយសារ​នាង​ជាតា​រា​ជើង​ថ្មី​មិនសូវ​មានការ​ងារ​សិល្បៈ​ យូរៗ​ម្តង​ទើប​គេ​ហៅ​ថត​ ។​ តែ​ចាប់តាំងពី​នាង​ថតរូប​សិច​ស៊ី​ជាមួយ​ លោក​ អែន​ឌី​ មក​កាន់តែ​ធ្វើ​ឱ្យ​គេ​ស្គាល់​នាង​ច្រើន​ ជា​ពិសេស​ក្រោយ​ពី​មានការ​ព្រមាន​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ចំពោះ​សិល្ប​ការិនី​ដែល​ចូល​ចិត្ត​ស្លៀកពាក់​សិច​ស៊ី​នោះ​ ក៏​កាន់តែ​ធ្វើ​ឱ្យ​ ពេជ្រ​ អា​វី​ហ្សា​ ល្បីល្បាញ​ថែម​មួយ​កម្រិត​ទៀត​ និង​កាន់តែ​មាន​គេ​ស្គាល់​រូប​នាង​កាត់​តែ​យ៉ាង​ច្បាស់​។​វិ​រៈ​

No comments:

Post a Comment