Tuesday, June 18, 2013
CRV ប្រឡះជាមួយរថយន្តក្រុង ផ្ទុះឆេះមួយគ្រឿង មានអ្នកស្លាប់៤និងរបួស១០នាក់ នៅស្រុកស្ទោង
តាមរយៈការរាយការណ៍បានអោយដឹងថា ឧប្បត្តិវហេតុនេះបង្កឡើងរវាង រថយន្តស៊ីអាវី ពណ៌ស្លែមានស្លាកលេខ ភ្នំពេញ 2B-2796 ប្រឡះគ្នាយ៉ាងពេញទំហឹងជាមួយនឹងរថយន្តក្រុង មានស្លាកលេខ ភ្នំពេញ 3B-6344 ដែលមានដឹកអ្នកដំណើរពេញ។ នៅពេលដែលប៉ះគ្នាយ៉ាងខ្លាំងនោះ បានបណ្តាលអោយរថយន្តស៊ីអាវីផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ ដុតប្តីប្រពន្ទទាំងពីរនាក់ជាអ្នកជិះនៅលើរថយន្តស្លាប់យ៉ាងអ ណោធអាធម រួមដំណើរដោយកូនតូចៗពីរនាក់ស្រីមួយប្រុសមួយអាយុ ៨ទៅ១០ឆ្នាំ តែត្រូវបានប្រជាពលរដ្ឋជួយស្រោចទឹកពន្លត់នឹងគាស់យកចេញ បានទាន់ពេលវេលា ទទួលរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែករថយន្តក្រុងដែលក្រោយពីបុកហើយ បានរេចង្កូតធ្លាក់ផ្លូវ កំពិតផ្នែកខាងមុខខ្ទេច បង្កអោយតៃកុងរថយន្តរងរបួសដាច់ជើង និងព្រូរថយន្តស្លាប់បាត់បង់ជីវិត ហើយអ្នករួមដំណើរជាអ្នកទេសចរជនជាតិចិនអង្គុយនៅផ្នែកខាងក្រោយក៏មាន រងរបួសធ្ងន់ធ្ងរ។
ខណៈពេលនេះ គេមិនទាន់ដឹងអំពីអ្នកស្លាប់ និងរងរបួសចំនួនប៉ុន្មាននាក់ទៀតច្បាស់លាស់នោះទេ ព្រោះសមត្ថកិច្ចកំពុងតែវាយកញ្ជក់រថយន្តក្រុងដើម្បីជួយសង្រ្គោះអ្នក ធ្វើដំណើរនៅលើនោះ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ភ្លាមៗ ហើយរថយន្តសង្គ្រោះបន្ទាន់ កំពុងទៅយកជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។
ព័ត៌មានបន្ថែមក្រោយកើតហេតុ បានអោយដឹងថា មានអ្នករងគ្រោះថ្នាក់ដល់ស្លាប់ចំនួនបួននាក់ និង១០នាក់ទៀតរងរបួសធ្ងន់ធ្ងរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment