ព័ត៌មានបឋម៖ គ្រាន់តែរយៈពេលមួយភ្លែតប៉ុណ្ណោះ ម៉ូតូចំនួន ៩ គ្រឿង ដែលភាគច្រើនម៉ាក Honda Dream បានបាត់ដោយសារតែចោរលួចយកបានសម្រេច ហើយយកទៅបាត់ដោយសុវត្ថិភាព ។ គូសបញ្ជាក់ថា ករណីបាត់ម៉ូតូទាំង ៩ ករណីនេះមានមូលហេតុតែមួយគឺ ចោរលួចយកបានសម្រេចដូចគ្នា ប៉ុន្តែបានបាត់ចេញពីទីកន្លែងផ្សេងៗគ្នា ។ ម៉ូតូទាំង ៩ គ្រឿងនេះមានភិនភាគ និងស្លាកលេខដូចខាងក្រោម៖
- Honda Dream 2008 ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1V-2445 បាត់ចេញពីស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
- Honda Dream 2007 ពណ៌ខ្មៅ និងមានស្លាកលេខ ភ្នំពេញ 1AR-4518 ។
- Honda Dream 2007 ពណ៌ខ្មៅ កណ្ដាល 1E-3481 បាត់ចេញពីផ្សារស្អាងព្រែកតូច ខេត្តកណ្ដាល ។
- Honda Dream 2008 ឡើងស៊េរី 2013 ស្លាកលេខ ភ្នំពេញ 1R-4821 បានបាត់ចេញពីបុរីពិភពថ្មីផ្លូវវេងស្រេង ។
- Honda Dream 2012 ប៊ិច មានស្លាកលេខ ភ្នំពេញ 1BF-1130 បានបាត់ចេញនៅម្ដុំផ្សារទំនើបសូរិយា រាជធានីភ្នំពេញ ។
- Honda Dream 2011 ដែលមានស្លាកលេខ ភ្នំពេញ 1BA-0515 បានបាត់ចេញម្ដុំផ្សារទួលគោក រាជធានីភ្នំពេញ ។
- Honda Dream 2008 ពណ៌ខ្មៅ និងមានស្លាកលេខ ភ្នំពេញ 1AC-1954 បានបាត់ចេញពីម្ដុំកាណាឌីយ៉ា ផ្លូវវេងស្រេង ។
- Honda SL ពណ៌ទឹកប្រាក់ ដែលមានស្លាកលេខ ភ្នំពេញ 1P-3957 បានបាត់ចេញពីភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
- Suzuki Viva 2002 ពណ៌ក្រហម និងមានស្លាកលេខ ភ្នំពេញ 1060 បានបាត់ចេញនៅម្ដុំតំបន់អូរឡាំពិច រាជធានីភ្នំពេញ ។
No comments:
Post a Comment