Tuesday, June 4, 2013

កម្ពុជា​អាមេរិក​រួម​គ្នា​ទប់​ការ​ប្រែ​ប្រួល​អាកាសធាតុ


130603_07b
មេឃ​ជិត​​ភ្លៀង​នៅ​​ភ្នំ​ពេញ​ពី​សប្តាហ៍​មុន​។ ​ពល​រដ្​ឋ​តែង​បារម្ភ​ពី​រន្ទះ​​ខ្យល់​​​ពេល​មេឃ​ង​ងឹត​។ រូបថត មិនា
ភ្នំពេញៈ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ទី ១៩ ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ ឧស្ម័ន​ពុល​ទៅ​បរិយាកាស ដែល​បំផ្លាញ​ស្រទាប់​អូហ្សូន នាំ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​អាកាសធាតុ។
ពិធី​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ទី​ស្តី​ការ​ក្រសួង​បរិស្ថាន រវាង​លោក ម៉ុក ម៉ារ៉េត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​លោក​ស្រី Rebecca Black នាយក​បេសកម្ម នៃ​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ។
លោក ម៉ុក ម៉ារ៉េត បាន​ថ្លែង​ថា កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស​នាំ​ឲ្យ​មាន​ការ​ប្រែ​ ប្រួល​អាកាសធាតុ បណ្តាល​មក​ពី​សកម្មភាព​មនុស្ស​ដែល​នឹង​នាំ​មក​នូវ​ឥទ្ឋិពល​ធ្ងន់​ធ្ងរ​ដូច​ ជា​កំណើន​សីតុណ្ហភាព​ពិភពលោក ការ​ប្រែ​ប្រួល​របប​ទឹក​ភ្លៀង កំណើន​កំពស់​ទឹក​សមុទ្រ ក៏​ដូច​ជា​បាតុភូត​អាកាសធាតុ​កំណាច​កាន់​តែ​ញឹក​ញាប់​និង​ធ្ងន់​ធ្ងរ​ផង​ដែរ ​រួម​មាន​ព្យុះ​ស៊ីក្លួន ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ ដល់​មនុស្ស​និង​ការ​ខូច​ខាត​ជា​ច្រើន​ខាង​សេដ្ឋកិច្ច។
លោក​បាន​មាន​ប្រសាសន៍​ថា​៖«អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ជំរុញ​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​បរិយាកាស​ដូច​ជា​កាត់​បន្ថយ​ផ្សែង​ពីរ​រោងចក្រ​រថយន្ត ​ចាស់ និង​ឧបករណ៍​ផ្សេង​ទៀត​ទៅ​បំផ្លាញ​ស្រទាប់​អូហ្សូន​ដែល​ជា​លទ្ធផល ធ្វើ​ឲ្យ​កើត​មាន​គ្រោះ​ទឹក​ជំនន់​ឆ្នាំ ២០១១ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ជា​ឧទាហរណ៍»។
ថ្លែង​នៅ​ក្នុង​ឱកាស​ពិធី​ចុះ​ហត្ថលេខា​ដែល​មាន​សុពលភាព ដល់​ឆ្នាំ ២០១៨ លោក​ស្រី Rebecca Black បាន​ឲ្យ​ដឹង​ថា ការ​ប្រែ​ប្រួល​អាកាសធាតុ​នឹង​បន្ត​ប៉ះពាល់​ដល់​ឱកាស​ធ្វើ​ឲ្យ​មាន​កំណើន​ សេដ្ឋកិច្ច​នៅ​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក​ហើយ​អនុស្សរណៈ​យោគយល់​គ្នា​ ថ្មី​នេះ​នឹង​បើក​ទ្វារ​ទៅ​រក​ការ​កំណត់​និង​គាំទ្រ​ដល់​ការ​អនុវត្ត​ល្អៗ សម្រាប់​ការ​អភិវឌ្ឍ​បៃតង។
លោក​ស្រី​បន្ត​ថា៖ «យើង​មាន​សេចក្តី​រំភើប​ណាស់​ចំពោះ​ការ​ចាប់​ផ្តើម​ភាព​ជា​ដៃ​គូ​ថ្មី​ជាមួយ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ការ​ប្រែ​ប្រួល​អាកាសធាតុ​នៃ​កម្ពុជា ដើម្បី​លើក​កម្ពស់​សកម្មភាព​កំណើន​សេដ្ឋកិច្ច ដែល​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ឲ្យ​នៅ​កម្រិត​តិច​បំផុត»។
កម្ពុជា​គឺជា​ប្រទេស​ទី១៩​ហើយ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​ យល់​គ្នា​ស្តី​ពី​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ បញ្ចេញ​ឧស្ម័ន​តិច EC-LEDS ហើយ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដៃ​គូ​នៃ​កម្មវិធី EC-LEDS ជា​ផ្លូវ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក។ ប្រទេស​ទាំង​ពីរ​នេះ​បាន​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ដែល​ជា​លទ្ធផល នៃ​គំនិត​ផ្តួច​ផ្តើម​របស់​លោក​បារ៉ាក់ អូប៉ាម៉ា ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​៕
By Phnom Penh Post

No comments:

Post a Comment