Tuesday, June 4, 2013

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១០​ លើ​ពិភពលោក​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​

34 នាទីមុន | ដោយ ៖
​ភ្នំពេញ​៖​ បើ​តាម​ការ​សិក្សា​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា​ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១០​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៤​លើ​ពិភពលោក​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​។​ កម្ពុជា​ពី​ប្រទេស​មួយ​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ និង​ហែកហួរ​ដោយ​សង្គ្រាម​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក្នុង​រយៈ​ដ៏​ ខ្លី​ខាង​មុខ​នេះ​ ហើយ​កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ​ ៨​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​។​
DSCN3353
​លោក​បណ្ឌិត​ ច័ន្ទ​ សា​រុន​ រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ “​គុណភាព​និង​សុវត្ថិភាព​ផលិតផល​កសិកម្ម​”​ នៅ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៣​ នា​សណ្ឋាគារ​ ហ៊ី​ម៉ា​វ៉ា​រី​ ថា​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​វិញ​ គឺ​សម្រេច​បាន​ក្នុង​អត្រា​ប្រមាណ​៤,៥​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ​។​
​លោក​បាន​បញ្ជាក់​ថា​ «​កំណើន​សេដ្ឋកិច្ចជាតិ​បង្ហាញ​ពី​កំណើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ​ និង​សុវត្ថិភាព​អាហារ​ដែល​ជា​ផលិតផល​កសិកម្ម​ ក៏​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់​»​។​
​លោក​បាន​បន្ត​ទៀត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​ វិស័យ​កសិកម្ម​ ដែល​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​ ជា​វិស័យ​អាទិភាព​មួយ​នា​គ្រប់​កាលៈទេសៈ​ បាន​ចូលរួម​ចំណែក​ប្រមាណ​២៧.៥​ភាគរយ​ ក្នុង​ផលិតផល​សរុប​ក្នុងស្រុក​ និង​កំណើន​វិស័យ​កសិកម្ម​មាន​ប្រមាណ​៤,៣​ភាគរយ​។​
​នៅ​ក្នុង​វិស័យ​កសិកម្ម​ទាំងមូល​ ការ​ចូលរួម​ពី​ផ្នែក​ដំណាំ​កសិកម្ម​មាន​ប្រមាណ​៥៤,៨​ភាគរយ​ ផលិតកម្ម​នេសាទ​២៥,៤​ភាគរយ​ ផលិតកម្ម​សត្វ​១៤,១​ភាគរយ​ និង​អា​ជី​កម្ម​ព្រៃឈើ​មាន​ប្រមាណ​៥,៧​ភាគរយ​។​
agriculture_rice_generic_image
​សូម​បញ្ជាក់​ថា​ គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ប្រមែប្រមូល​នូវ​មតិយោបល់​ គំនិតល្អៗ​យក​មក​ពិចារណា​ក្នុង​ការ​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​ នឹង​ដើម្បី​តម្រង់​ទិស​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​ស្រប​តាម​បរិបទ​និង​ បច្ចុប្បន្នភាព​ព្រមទាំង​ការ​អនុវត្ត​លើ​ការងារ​គ្រប់គ្រង​គុណភាព​និង​ សុវត្ថិភាព​ផលិតផល​កសិកម្ម​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​ក្នុង​ប្រទេស​ កម្ពុជា​ ដើម្បី​ធានា​ដល់​ផលិតផល​កសិកម្ម​មានគុណ​ភាព​ និង​សុវត្ថិភាព​រក្សា​សុខមាលភាព​សាធារណៈ​ និង​ជម្រុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​សេដ្ឋកិច្ច​ជនបទ​៕​ជែ​ម​

No comments:

Post a Comment