Tuesday, June 4, 2013

ប្រទះ​ឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ច្រក​បាវ​យក​មក​ទម្លាក់​ចោល​នៅ​ក្នុង​លូ​

4 ម៉ោងមុន | ដោយ ៖
​ ​ភ្នំពេញ​៖​ សព​មនុស្ស​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្រក​បាវ​ យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​លូ​ តាម​បណ្តោយ​ផ្លូវ​សាក់​អំពៅ​ ស្ថិត​ក្នុងភូមិ​បា​គូរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៣​។​
​ ​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​សាកសព​ថា​ប្រុស​ ឬ​ក៏​ស្រី​នៅឡើយ​ទេ​ដោយសារ​ សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ក៏​មិន​ទាន់​ដឹង​ថា​ សព​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ដែរ​។​
​ ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ប្រទះ​ឃើញ​សាកសព​ដំបូង​គេ​បង្អស់​គឺ​ ក្មេង​រើស​អេ​ត​ចាយ​ម្នាក់​ បាន​ប្រទះ​ឃើញ​ ខណៈ​ដែល​គេ​កំពុង​ដើរ​រើស​អេ​ត​ចាយ​ រួច​ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ទើប​ភ្ញាក់ផ្អើល​ចុះ​មក​ពិនិត្យ​សាកសព​៕​ ជោគជ័យ​
​ ​photo 1 photo 2 photo 4 photo 5

No comments:

Post a Comment