
ក្នុងសិក្ខាពិគ្រោះយោបល់នៅព្រឹកថ្ងៃទី04 ខែមិថុនា នៅសណ្ឋាគាHimavariលោកម៉ៅ សុភា រ៉េតប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាស ន៍ ថា ការជួបជុំគ្នានាពេលនេះ ដើម្បីប្រមូលនូវមតិយោបល់ និងគំនិតល្អបន្ថែមទៀត សំដៅឲ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានប្រ សិទ្ធិភាពខ្ពស់មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋម ន្ត្រីសម្រេច នឹង អនុមត័ ។ លោកបន្តថា សេចក្តីព្រា ងច្បាប់នេះ មានទិសដៅធានាគុណភាព និងសុវត្ថិភាពចំពោះ ផលិតផលកសិកម្មទាំងអស់ចាប់តាំង ពីការផ្តើមផលិតកម្ម ដាំដុះនៅកសិដ្ឋាន រហូតដល់ដំណាក់កាល ចុងក្រោយនៃការកែច្នៃបឋម។
លោកស្រី គីមបើលី លូកាស នាយកការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃទីភ្នាក់ ងារសហ រដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ណាស់កម្ពុជាដើម្បីធានាឲ្យផលិតកសិកម្មទាំងអស់ដែល កំពុងចរាចរណ៍លក់ដូរ នៅកម្ពុជា បានឆ្លើយតបទៅនឹងស្តង់ដាអនាម័យ នឹងគ្មានការក្លែងបន្លំបោកប្រាស់សាធារណៈជន។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម មាន13ជំពូក និង 48មាត្រា ដែលបានតាក់តែងឡើងតាំងពីឆ្នាំ2013 រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជា មួយនឹងអ្នកជំនាញការ USAID ។
លោកចន្ទ័ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កម្ពុជាចាំបាច់ ណាស់ត្រូវតែរៀបចំឲ្យមានសេចក្តីព្រាងច្បាប់នេះ ព្រោះកន្លងមកសុវត្ថិភាពចំណីអាហារនៅកម្ពុជា បានក្លាយជាប្រធានបទយ៉ាងសំខាន់ និងមានអាទិភាពខ្ពស់ ដោយសារកំណើនទេសចរណ៍អន្តរ ជាតិមានចំនួនកាន់តែច្រើនមកកាន់កម្ពុជា។ លោកបន្តថា ការមិនបានចាត់វិធានការក្នុងការគ្រប់គ្រង គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មជាកំហុសខុសឆ្គងមួយ ដែលអាចឲ្យផលិតផលទាំង នោះ មានឧប្បតិហេតុបណ្តាឲ្យមានជម្ងឺឬពុលជាដើម។ លោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹង ដាក់ទោសទណ្ឌផងដែរ ដល់រាល់ប្រតិបត្តិករធុរកិច្ចទាំងឡាយណាដែលល្មើសនឹងសេចក្តីព្រាង ច្បាប់នេះ ដូចជាការផលិតក្លែងបន្លំដែលបង្កឲ្យមានផលប៉ៈពាល់ដល់សាធារណៈជន ជាដើម៕ ជែម
No comments:
Post a Comment