Monday, June 3, 2013

ស៊ីរី នឹងទទួលបានកាំជ្រួច S-300 ក្នុងពេលឆាប់ៗនេះ


9 នាទីមុន | ដោយ ៖
លោក​ប្រធានាធិបតី​ Bashar​ al-Assad​ របស់​ប្រទេស​ស៊ី​រី​ បានឱ្យ​ដឹង​ថា​ប្រទេស​ស៊ី​រី​ បាន​ទទួល​ការ​សម្រេច​លក់​កាំជ្រួច​ S-300​ ហើយពី​ប្រទេស​រ៉ូ​ស្ស៊ី​ កាលពី​ពេល​ថ្មីៗ​នេះ​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​ Lebanese​ al-Manar​ TV​ បានឱ្យ​ដឹង​។​
​លោក​បាន​និយាយ​ថា​ការ​ចរចារ​គ្នា​បាន​ធ្វើ​ឡើង​ដោយ​រលូន​ហើយ​ភាគី​រ៉ូ​ ស្ស៊ី​ បាន​ទទួល​កល់​ S-300​ ឱ្យ​ស៊ី​រី​ ហើយ​នៅ​រង់​ចាំតែ​ការ​ដឹក​មក​ដល់​តែ​ប៉ុណ្ណោះ​។​ ការ​ប្រកាស​របស់​លោក​ Assad​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពេល​ដែល​លោក​ Sergei​ Ryabkov​ រដ្ឋមន្ត្រី​រង​ការ​បរទេស​របស់​រ៉ូ​ស្ស៊ី​ បាន​និយាយ​ថា​ការ​បញ្ជូន​ S-300​ ទៅ​ឱ្យ​ស៊ី​រី​ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​មិន​ឱ្យ​មានការ​លុកលុយ​ពី​ សំណាក់​ប្រទេស​អន្តរជាតិ​មួយ​ចំនួន​។​
​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ​ភាគី​អ៊ី​ស្រា​អែ​ល​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ថា​ ការ​បញ្ជូន​ S-300​ ទៅ​កាន់​ស៊ី​រី​ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញច្បាស់​ពី​បំណង​ក្នុង​ការ​គំរាមកំហែង​ផ្នែក​ សង្គ្រាម​ ហើយ​ព្រមាន​ថា​អ៊ី​ស្រា​អែ​ល​ នឹង​ចេញ​សកម្មភាព​ប្រឆាំង​មិន​ទុក​ឱ្យ​ស៊ី​រី​ នៅ​សុខ​ខ្លួន​រង់ចាំ​រករឿង​អ៊ី​ស្រា​អែ​ល​នោះ​ទេ​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
S-300-400-Missiles
S300v

No comments:

Post a Comment