Thursday, June 6, 2013

រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា​ សំណាង​អត់​មាន​អ្នក​រង​របួស​


52 នាទីមុន | ដោយ ៖
​ភ្នំពេញ​ ៖​ រថយន្ត​ពីរ​គ្រឿង​បាន​រង​នូវ​ការ​ខូចខាត​ ដោយសារ​ត្រូវ​ម្ចាស់​បើក​បុក​គ្នា​ នៅ​ចំណុច​ផ្លូវ​លេខ​192​ កែង​ផ្លូវ​លេខ​51​ ស្ថិត​ក្នុង​សង្កាត់​បេង​កេងកង​ទី​1​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​7​នឹង​15​នាទី​ព្រឹក​ ថ្ងៃ​ទី​6​ ខែឧសភា​ ឆ្នាំ​2013​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ពីរ​គ្រឿង​មួយ​គ្រឿង​ម៉ាក​ pamax​ ពណ៌​ខៀវ​ ពាក់​ស្លាក​ភ្នំ​លេខ​ ភ្នំពេញ​3b-7124​ បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩២​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​បើក​មក​ដល់​ចំណុច​ផ្លូវកែង​ លេខ​៥១​ ក៏​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​កាម​រី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2o-4177​ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​កាម​រី​ឆ្លាម​រង​ការ​ខូចខាត​យ៉ាងដំណំ​។​
​ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ ភាគី​ ខាង​ម្ចាស់​រថយន្ត​ pamax​ ចេញ​សង​ថ្លៃ​ខូចខាត​ទៅ​ឲ្យ​ម្ចាស់​រថយន្ត​ ម៉ាក​កាម​រី​ ដើម្បី​បញ្ចប់រឿង​ ព្រោះ​មិន​ចង់​វែង​ឆ្ងាយ​៕​ ជោគជ័យ​
art16.1 art16.2 art16.4 art16.5

No comments:

Post a Comment