Thursday, June 6, 2013

តួគី បដិសេធការចោទប្រកាន់របស់ សហរដ្ឋអាមេរិក មកលើការបំបែកហ្វូងបាតុករ


5 ម៉ោងមុន | ដោយ ៖
អន្តរជាតិ​៖​ លោក​ Ahmet​ Davutoglu​ រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​តួ​គី​ បាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​លោក​ John​ Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ដែល​បាន​ចោទប្រកាន់​មក​លើ​ការ​បំបែកហ្វូង​បាតុករ​ជា​អំពើ​អមនុស្សធម៌​។​
​លោក​ Davutoglu​ បាន​សន្ទនា​ជាមួយ​លោក​ Kerry​ ផ្ទាល់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ហើយ​លោក​បាន​លើក​ឡើង​ថា​ រឿងហេតុ​ដូច​គ្នា​នេះ​វា​ធ្លាប់​បាន​កើតឡើង​ដូច​គ្នា​នៅ​សហរដ្ឋអាមេរិក​ និង​ប្រទេស​អ៊ឺ​រ៉ុ​ប​មួយ​ចំនួន​ ហេតុនេះ​ហើយ​បញ្ហា​បាតុកម្ម​ និង​បំបែក​បាតុកម្ម​បែប​នេះ​វា​មិន​មាន​អ្វី​ទទួលយក​មិន​បាន​នោះ​ទេ​។​
​លោក​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា​ នៅ​តួ​គី​គឺជា​រដ្ឋ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ មិនមែន​ជា​រដ្ឋ​ប្រជាធិបតេយ្យ​មាន​កម្រិត​នោះ​ទេ​ ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ និង​បង្ហាញ​ចំណាប់អារម្មណ៍​ ក៏​ដូច​ជាត​វ៉ា​ជាដើម​។​
​ការ​និយាយ​ដោយ​លើក​ឡើង​បែប​នេះ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​បរទេស​មួយ​ ចំនួន​យល់​ឃើញ​ថា​គ្រាន់តែ​ជា​ការ​លើក​ឡើង​ដើម្បី​ឱ្យ​បាន​រួចខ្លួន​តែ​ ប៉ុណ្ណោះ​ ចំនែកឯ​សហរដ្ឋអាមេរិក​វិញ​បាន​ទាមទារ​ឱ្យ​ប្រទេស​តួ​គី​ មានការ​ចរចារ​ត្រឹមត្រូវ​ជាមួយ​តំណាង​បាតុករ​ និង​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ដិត​ដល់​ ក៏​ដូច​ជា​គោរព​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​មក​ដល់​ពេល​នេះ​គឺ​ ១​ ស​ប្ដា​ហ៍​ពេញ​ហើយ​ដែល​អំពើ​ហិង្សារ​ដែល​កើតឡើង​ចេញពី​មនុស្ស​រាប់​ម៉ឺន​ នាក់​បាន​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
Istanbul Protests Continue

No comments:

Post a Comment