Thursday, June 6, 2013

សេ​ដាក​ អំពាវនាវ​ឱ្យ​កសិករ​ផ្តោត​លើ​ការ​ប្រមូល​ទឹកភ្លៀង​ទុក​សំរាប់​ប្រើប្រាស់


5 ម៉ោងមុន | ដោយ ៖
អស់​រយៈពេល​ជាង​ ១៥​ ឆ្នាំ​ហើយ​ដែល​សេ​ដាក​បាន​ធ្វើការ​បណ្តុះបណ្តាល​ និង​ផ្តល់​យោបល់​ដល់​កសិករ​ ហើយ​បាន​ធ្វើ​ឱ្យ​កសិករ​រាប់​ម៉ឺន​គ្រួ​សារបាន​បង្កើន​នូវ​ផលិតកម្ម​កសិកម្ម ​ និង​ប្រាក់​ចំណូល​របស់​ខ្លួន​។​
​ដើម្បី​ឱ្យ​កសិករ​អ្នក​ធ្វើស្រែ​មាន​ជីវភាព​ប្រសើរ​ឡើង​ បន្ថែម​លើ​ការងារ​បច្ចេកទេស​កសិកម្ម​ដែល​សេ​ដាក​ បាន​និង​កំពុង​ជួយ​គាំទ្រ​ បច្ចុប្បន្ន​សេ​ដាក​កំពុង​តែ​ជំរុញ​ឱ្យ​កសិករ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ ជា​ពិសេស​ផ្តោត​លើ​ការ​ ជំរុញ​ការ​អនុវត្ត​ន៌​ការងារ​ ២​ ចំណុច​ដូច​ខាងក្រោមៈ​
១.​ ការ​សន្សំ​ទឹកភ្លៀង​ តាម​រយៈ​ការ​បង្កើន​ចំនួន​ពាងទឹក​ ដែល​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​ពេលវេលា​ ទៅ​រក​ទឹក​ និង​ការ​ទទួល​បាន​ទឹក​គ្រប់គ្រាន់​សំរាប់​បរិភោគ​នៅ​រដូវប្រាំង​។​
២.​ ការ​ជីក​ស្រះ​ ឫ​ស្តារ​ស្រះ​ ត្រពាំង​សំរាប់​ស្តុក​ទឹកភ្លៀង​ជា​លក្ខណៈ​គ្រួសារ​ ដែល​នឹង​ជួយ​រំដោះ​ទឹក​មិន​ឱ្យ​ ជាំ​លិច​ពេល​មាន​ភ្លៀង​ច្រើន​ និង​ជួយ​ស្តុក​ទឹក​ទុក​កុំឱ្យ​ហូរ​អស់​ ដើម្បី​ទទួល​បាន​ទឹក​គ្រប់គ្រាន់​សំរាប់​ប្រើប្រាស់​ នៅ​រដូវប្រាំង​។​ ក្រៅពី​នេះ​ វា​ក៏​នឹង​ផ្តល់​ជា​ជំរក​សំរាប់​ត្រី​ និង​កង្កែប​ដែល​ជា​ពពួកសត្វ​មាន​ប្រ​យោ​ជ​ន៌​សំរាប់​ដំណាំ​ ស្រូវ​ និង​ជា​ចំណីអាហារ​ ក៏​ដូច​ជា​ប្រភព​ប្រាក់​ចំណូល​សំរាប់​គ្រួសារ​ផង​ដែរ​។​
លោក​ អ៊ួ​ន​ សុផល​ កសិករ​នៅ​ភូមិ​ខ្ជាយ​ខាងលិច​ ឃុំ​ដំណាក់​សុ​ក្រម​ ស្រុ​ដងទង់​ ខេត្តកំពត​ មាន​ប្រសា​ស​ន៌​ថា​
“​ ការ​គ្រប់គ្រង​ទឹក​នៅ​តាម​ជនបទ​ដោយ​ការ​ជីក​ស្រះ​ជា​លក្ខណៈ​គ្រួសារ​គឺ​មាន​ សារៈសំខាន់​ខ្លាំង​ណាស់​សំរាប់​ កសិករ​ ពីព្រោះ​ក្រៅពី​ការ​ជួយ​ស្តុក​ទឹកភ្លៀង​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង​ វា​ក៏​បា​ជួយ​កាត់​បន្ថយ​នូវ​ការ​ជន់​លិច​នៅ​ រដូវវស្សា​ និង​បាន​ផ្តល់​ត្រី​សំរាប់​បរិភោគ​ផង​ដែរ​។​ លោក​បន្ត​ថា​ លោក​បាន​ជីក​ស្រះ​ជា​លក្ខណៈ​គ្រួ​សារបាន​ចំនួន​ ៤​ស្រះ​ តូចៗ​ ដែ​ធ្វើ​ឱ្យ​ការ​ប្រកប​មុខរបរ​កសិកម្ម​ និង​ចិញ្ចឹមសត្វ​របស់​លោក​មាន​ភាព​ងាយស្រួល​”​ ។​
​បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ប្រធាន​អង្គការ​សេ​ដាក​មាន​ប្រសាសន៍​ថា​ “​ ទឹក​គឺ​មាន​សារៈសំខាន់​មិន​ត្រឹមតែ​សំរាប់​ការ​ស្រោច​ស្រ​ព្វ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​មាន​សារៈសំខាន់​និង​ចាំបាច់​បំផុត​សំរាប់​ការ​ប្រើប្រាស់​ប្រចាំ ​ថ្ងៃ​ ពិសេស​ការ​បរិភោគ​នៅ​ក្នុង​គ្រួសារ​។​ កាលណា​ក្នុង​មួយ​គ្រួសារ​មាន​ពាងទឹក​សំរាប់​សន្សំ​ទឹកភ្លៀង​ទុក​ ចាប់ពី​ ១០​ពាង​ ឡើង​ទៅ​ នោះ​កសិករ​នឹង​មានទឹក​គ្រប់គ្រាន់​សំរាប់​ការ​ប្រើប្រាស់​និង​បរិភោគ​រយៈពេល ​មួយ​ឆ្នាំ​ពេញ​ ហើយ​ជីវភាព​នឹង​មាន​ភាព​ប្រសើរ​ឡើង​”​ ។​
​សេ​ដាក​ សូម​អំពាវនាវ​ឱ្យ​កសិករ​ អ​ជ្ញា​ធរ​មូលដ្ឋាន​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ជួយ​គាំទ្រ​និង​ជំរុញ​ការ​ប្រមូល​ និង​សន្សំ​ទឹកភ្លៀង​ទុក​របស់​កសិករ​ឱ្យ​បាន​ច្រើន​និង​គ្រប់​ទីកន្លែង​ ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ជីវភាព​កសិករ​កាន់តែ​ ធូរធារ​។​
​ទំនាក់ទំនងៈ​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ លោក​ ហ៊ី​ម​ ខទៀត​ លេខ​ទូរ​ស័​ព្ទៈ​ ០១៦​ ៥៧​ ៥៧​ ១៣​
8357052332_fa022ba07e_z

No comments:

Post a Comment