Thursday, June 6, 2013

អ្នកចាត់ការ​ទូទៅ​ របស់​ក្រុមហ៊ុន​ HTC​ លាឈប់​ពី​ការងារ​


4 ម៉ោងមុន | ដោយ ៖
0cf71cbddcdd4a119648c4abe62e99
​យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ bgr.com​ បាន​ឲ្យ​ដឹង​ថា​លោក​ Matthew​ Costello​ អ្នកចាត់ការ​ទូទៅ​ (COO)​ របស់​ក្រុមហ៊ុន​ HTC​ (​ផលិត​ស្មាន​ហ្វូ​ន​តៃវ៉ាន់​)​ បាន​លាឈប់​ពី​ការងារ​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ Bloomberg​។​ លោក​ Matthew​ Costello​ បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ HTC​ អស់​រយៈពេល​៣​ឆ្នាំ​។​
​បន្ទាប់​ពី​លោក​ Matthew​ Costello​ បាន​ធ្វើការ​លាឈប់​ហើយ​នោះ​ លោក​ Fred​ Liu​ ដែល​ជា​ប្រធាន​វិស្វករ​ និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ បាន​ឡើង​កាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ (COO)​ របស់​ក្រុមហ៊ុន​ HTC​ បន្ត​ទៀត​។​
​យ៉ាងណាមិញ​ ក្រុមហ៊ុន​ HTC​ បាន​បដិសេធ​ចំពោះ​ព័ត​មាន​ខាងលើ​នេះ​ ថា​ជា​រឿង​មិន​ពិត​ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​មិន​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ ជុំវិញ​បញ្ហា​នេះ​៕​ ដោយ​៖​ រីករាយ​

No comments:

Post a Comment