លោក ឧត្តមសេនីយ៍ ឡី ចាន់ឆាយ បានបន្តថា ហើយត្រូវខិតខំបំពេញភារកិច្ចតាមជំនាញរៀងខ្លួនអោយបានល្អ លោកបានបន្តថា នៅពេលខាងមុខនេះ យុទ្ធនាការឃោសនារកសំលេងឆ្នោតរបស់គណបក្សនយោបាយទាំងអស់ត្រូវបាន ចាប់ផ្តើមធ្វើការឃោសនា ដូច្នេះនគរបាលរបស់យើងក៏មានភារកិច្ចត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាការពារគ្រប់គណបក្សនយោបាយផងដែរ ដើម្បីអោយដំណើរការឃោសនាបោះឆ្នោត និង ក្នុងពេលបោះឆ្នោត ប្រកបដោយរលូនត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហឹង្សា គ្មានការបង្ខិតបង្ខំណាមួយឡើយ ហើយជាពិសេសនគរបាលយើងទាំងអស់ត្រូវចូលអនុវត្តន៍គោលនយោបាយភូមិ.ឃុំ មានសុត្ថិភាពអោយបានគ្រប់ៗគ្នា ទាំងនគរបាលក្នុងជំនាញ ទាំងនគរបាលជំនាញរដ្ឋបាលក៏ដោយ។
លោកបានបញ្ជាក់ថា «បន្ទាប់ពីបានធ្វើការណែនាំដល់កម្លាំងនគរបាលក្នុងស្នងការដ្ឋានរួច មកលោកស្នងការនគរបាលខេត្តបានបន្តដំណើរចុះទៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅបន្តទៀត ដើម្បីធ្វើការប្រជុំណែនាំដល់កងកម្លាំងនគរបាលស្រុក ដែលមានការអញ្ចើញចូលរួមពីលោក មេឃុំទាំង០៤ លោកនាយការិយាល័យបុគ្គលិក លោកអធិការ-អធិការរង នាយ-នាយ.រង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់»។
ក្នុងឱកាសនោះក៏មានការឡើងមានមតិពីលោកមេឃុំ និងនាយការិយាល័យបុគ្គលិកផងដែរ តាមប្រសាសន៍របស់លោកមេឃុំទាំង០៤ បានអោយដឹងថា តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលបានមានការសហការគ្នាបានល្អជាមួយ មេឃុំ ដែលធ្វើអោយសភាពការបទល្មើសទាំងអស់មានការថយចុះគួរអោយកត់សំគាល់ ។
បន្ទាប់ពីបានស្តាប់មតិយោបល់របស់មេឃុំទាំង០៤ និង នាយការិយាល័យបុគ្គលិក រួចមក លោកស្នងការក៏បានមានប្រសាសន៍សំណេះសំណាលនិង ដាក់ចេញនូវការងារត្រូវធ្វើបន្តមួយចំនួន ដោយលោកស្នងការបានស្នើអោយនគរបាលប៉ុស្តិ៍ទាំងអស់ត្រូវក្តាប់អោយ បានចំពោះប្រជាពលរដ្ឋចំឡែកដែលទើបចូលមករស់នៅក្នុងមូលដ្ឋានរបស់ ខ្លួន ត្រូវបន្តក្តាប់សភាពការណ៍ និង តាមដានមុខសញ្ញាជនល្មើសអោយបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវតំឡើងបញ្ជីមុខសញ្ញាជួញដូគ្រឿងញៀនអោយបានច្បាស់លាស់ ដើម្បីឈានទៅដល់ការបង្ក្រាបមានការងាយស្រួល លោកស្នងការបានសង្កត់ធ្ងន់ថា តាមប៉ុស្តិ៍ទាំងអស់ត្រូវ ធ្វើវេទិការសាធារណៈនៅតាមភូមិ.ឃុំអោយបានជាប្រចាំដើម្បីបាន ស្តាប់នូវមតិរបស់ប្រជាពលរដ្ឋ និងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសយើងមានឱកាសធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមាន សុវត្ថិភាព ដើម្បីអោយមហាជនទាំងអស់ចូលរួមអនុវត្តគោលនយោបាយនេះអោយបាន គ្រប់ៗគ្នា ហើយចុងបញ្ចប់លោកស្នងការបានអំពាវនាវអោយនគរបាលទាំងអស់ត្រូវទៅ បោះឆ្នោតអោយបានគ្រប់គ្នា តាមសិទ្ធនៃការជ្រើសរើសរបស់ខ្លួន។ បន្ទាប់មកលោកស្នងការបានធ្វើការប្រគល់រថយន្តសឺរ៉ែន ០១គ្រឿងជូនអង្គភាពអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបំរើការងារមានភាពងាយស្រួល ហើយលោកក៏បានណែនាំអោយប្រើប្រាស់រថយន្តនេះអោយត្រូវតាមគោលដៅ និង ថែទាំអោយបានល្អដើម្បីជាប្រយោជន៍យូរអង្វែង៕ស្មគ្រ័ចិត្ត

No comments:
Post a Comment