Monday, June 3, 2013

អង្គភាព​ ប្រឆាំង​ អំពើ​ពុក​រលួយ​ បង្ហាញមុខ​មន្ត្រី​ពីរ​រូប​ពី​បទ​ឆបោក​

56 នាទីមុន | ដោយ ៖
​ភ្នំពេញ​៖​ អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ធ្វើ​សន្និសីទកាសែត​ ស្តី​ពី​ករណី​ឆបោក​ របស់​មន្ត្រី​ ដែល​បម្រើ​ការ​ នៅ​ក្នុង​ស្ថាប័ន​ចំនួន​២​ នា​ថ្ងៃ​ទី​៣​ ខែ​ថិ​ថុ​នា​ ឆ្នាំ​២០១៣​នេះ​ នៅ​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​។​ ដោយ​ករណី​ ឆបោក​ទាំងនេះ​ ទាក់ទង​ករណី​ឆបោក​ ដែល​ប្រព្រឹត្ត​ឡើង​ ដោយ​ លោក​ នួន​សា​រ៉ាត​មន្ត្រី​នាយកដ្ឋាន​រដ្ឋប្បវេណី​ នៃ​ក្រសួងយុត្តិធម៌​ និង​លោក​កែវ​ សុផល​មន្ត្រី​បម្រើ​ការ​ នៅ​នាយកដ្ឋាន​ ការពារ​បេតិកភណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​។​
​លោក​ នួន​ សុ​ធិ​មន្ត​ ប្រធាន​នាយកដ្ឋាន​ កិច្ចការ​គតិ​យុ​ត្ត​ពាក្យបណ្តឹង​ និង​ អន្តរជាតិ​ នៃ​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ទី​១​ខែមិថុនា​ ឆ្នាំ​២០១៣​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ចំ​នួ​យ​ន​ពីរ​រួប​ ទី​មួយ​ឈ្មោះ​ នួន​សា​រ៉ាត​មន្ត្រី​នាយកដ្ឋាន​រដ្ឋប្បវេណី​ នៃ​ក្រសួងយុត្តិធម៌​ និង​ទី​ពីរ​ឈ្មោះ​កែវ​ សុផល​មន្ត្រី​បម្រើ​ការ​ នៅ​នាយកដ្ឋាន​ ការពារ​បេតិកភណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​ទៅ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ ប្រាក់​ចំនួន​២៥០០​ដុល្លា​សហរដ្ឋអាមេរិក​ ដោយ​ប្រើ​ឈ្មោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​ចែ​ម​

1
នួនសារ៉ាត
2
កែវសុផល

No comments:

Post a Comment