Thursday, June 6, 2013

ចិន​ នឹង​បន្ត​ការ​រឹតត្បិត​ស្រា​ ពី​បរទេស​ និង​សហគមន៍​អឺរ៉ុប​


20 នាទីមុន | ដោយ ៖
​ប៉េ​កាំ​ង​៖​ មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​លើក​ឡើង​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ នេះ​ថា​រដ្ឋាភិបាល​ចិន​បាន​ ដាក់​ការ​ ត្រួតពិនិត្យ​ទៅ​លើ​ ការ​នាំ​ចូល​ស្រា​ដែល​បាន​នាំ​ពី​សហគមន៍​អឺរ៉ុប​ និង​បរទេស​ ហើយ​កិច្ចការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ បាន​សេចក្តី​ប្រកាស​មួយ​ដោយ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ លើ​គុណភាព​ផលិត​ ផល​ទាំងឡាយ​ដែល​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​ចិន​ ។​
wine
​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​លើក​ឡើង​ថា​ ការ​អង្កេត​ទៅ​លើ​រោងចក្រ​ ឧស្សាហកម្ម​សហគមន៍​អឺរ៉ុប​ គឺ​មិន​បាន​ “​វាយតម្លៃ​ទៅ​លើ​អ្វី​ផ្សេង​ពី​នោះ​ទេ​”​ ។​
​អគ្គនាយកដ្ឋាន​គយ​ចិន​ បាន​ឲ្យ​ដឹង​ថា​ការ​នាំ​ចូល​ស្រា​មក​ក្នុង​ប្រទេស​ចិន​គឺ​បាន​កើនឡើង​ ៨,៩​ភាគរយ​ ស្មើនឹង​ ៤៣០​លាន​លី​ត្រ​គិត​ក្នុង​ឆ្នាំ​២០១២​ ហើយ​ការ​នាំ​ចូល​នេះ​គិត​ជា​ទឹកប្រាក់​ស្មើនឹង​២,៥៧​ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​។​
​មន្ត្រី​រដ្ឋាភិបាល​ចិន​ក៏​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​បញ្ជាក់​តប​ទៅ​នឹង​ការ​គិត​ពន្ធ​១១,៨​ភាគ​ រយ​ផង​ដែរ​ទៅ​លើ​ ការ​នាំ​ចូល​ផលិតផល​ពី​សហគមន៍​អឺរ៉ុប​។​
​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ សហគមន៍​អឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ហាមឃាត់​ដល់​ ការ​នាំ​ចូល​ ផលិតផល​ របស់​ខ្លួន​ ពី​សំណាក់​អាជ្ញាធរ​ចិន​ដោយ​ទុក​រយៈពេល​អ​ងេ្ក​ត​តាមដាន​ ចំនួន​៩​ខែ​៕​ ដោយ​៖​ចិ​ត្រា​

No comments:

Post a Comment