Thursday, June 6, 2013

ស្លាប់​៣​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរ​ដ៍​គួរ​អោយ​រន្ធត់​ កំណាត់​ផ្លូវជាតិ​លេខ​៥​ ក្នុង​ខេត្តកំពង់ឆ្នាំង​


2 ម៉ោងមុន | ដោយ ៖
​ខេត្តកំពង់ឆ្នាំង​៖​មនុស្ស​៣​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរ​ដ៍​គួរ​អោយ​រន្ធត់​មួយ​រវាង​រថយន្ត​ហី​យុន​ដាយ​និង​រថយន្ត​នី​សាន់​ ធុន​ធំ​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥​និង​៧៦​ ស្ថិត​ក្នុងភូមិ​ចារ​ថ្មី​ ឃុំ​អណ្តូង​ស្នាយ​ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៥​ ខែមិថុនា​ឆ្នាំ​២០១៣​។​
DSC00174
​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​វេលា​ម៉ោង​ខាងលើ​គេ​ឃើញ​ រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​HC​ 026​ ម៉ាក​ហ៊ី​យុន​ដាយ​ពាក់​ស្លាក​លេខ​ កំពង់ធំ​ 3A-0874​ ពណ៌​ត្រៃះ​អ៊ី​បាន​ឈប់​ដើម្បី​ពិនិត្យ​កង់​រថយន្ត​។​នៅ​ពេល​អ្នកបើកបរ​កំពុង ​ពិនិត្យ​នោះ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​នី​សាន់​ធុន​ធំ​ដែល​ជា​រថយន្ត​របស់​ ក្រុមហ៊ុន​ DISTRIBUTION​ Co.,​ Ltd​ ពាក់​ស្លាក​លេខ​ THAILAND-01​ 60-3484​ ក្រុង​ថេ​ប​បាន​មក​បុក​រថយន្ត​ហ៊ី​យុន​ដាយ​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​ ខ្ទាត​ចំងាយ​១០​ម​។​ជន​រង​គ្រោះ​ដែល​កំពុង​ពិនិត្យ​កង់​រថយន្ត​បាន​ស្លាប់​ ភ្លាមៗ​ដោយ​កង់​រថយន្ត​ខ្លួនឯង​កិន​ពីលើ​ចំណែក​ឯខាង​រថយន្ត​ថៃ​វិញ​មាន​ មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​បុក​កៀប​ជាប់​នឹង​កា​បី​ន​រថយន្ត​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​៖​ជន​រង​គ្រោះ​ខាង​រថយន្ត​ហ៊ី​យុន ​ដាយ​បាន​ស្លាប់​ម្នាក់​មានឈ្មោះ​ ណាំ​សេង​ហាក់​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ទីលំនៅ​ភូមិ​ណាំ​កិន​ ឃុំ​មៀនស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ហើយ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត​ ធ្វើបុណ្យ​។​រីឯ​ជន​រង​គ្រោះ​ខាង​រថយន្ត​ថៃ​វិញ​ស្លាប់​២​នាក់​នៅ​កៀប​ជាប់​ មិន​ទាន់​ដក​ចេញ​បាន​ទេ​ ដែល​ម្នាក់​ជា​ជនជាតិ​ថៃ​និង​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ​។​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្តកំពង់ឆ្នាំង​កំពុង​ចាត់ចែង​យក​សាកសព​ចេញពី​ ខាង​រថយន្ត​ថៃ​៕​ ដោយ​៖​ចិ​ត្រា​

No comments:

Post a Comment