វ៉ាស៊ីនតោន៖ ភ្នាក់ងារ រដ្ឋបាលសន្តិសុខចរាចរណ៍ TSA របស់សហរដ្ឋអាមេរិកបានធ្វើការសម្រេចចិត្តទម្លាក់ការដាក់កូនកាំបិតដៃ ឡើងយន្តហោះជាអំពើដែលត្រូវហាមឃាត់ ក្រោយពេលដែលមានការប្រឆាំងតវ៉ាពីក្រុមអ្នកបម្រើនៅលើយន្តហោះមួយ ចំនួនកាលពីម្សិលមិញនេះ។
កាំបិតដៃដែលកាលពីមុនគេទទួលព្រមឱ្យដាក់តាមខ្លួននឹងកាបូបចូល ទៅក្នុងយន្តហោះធ្វើដំណើរនោះឥឡូវនេះត្រូវបានគេហាមឃាត់ដោយមិន ត្រឹមតែប៉ុណ្ណោះ TSA បានថ្លែងផងដែរថាគេកំពុងតែធ្វើការលើបញ្ហារៀបចំបញ្ជឺនេះតទៅ ទៀតដោយនឹងរួមមាននូវ ដងវាយកូនហ្គោល គ្រាប់កូនហ្គោល ដងដោលស្គីទឹកកក ដងបុកប៊ីយ៉ា ដ៏ដូចជាដំបងវាយកូនបាល់ផងដែរដែលនឹងត្រូវបានហាមឃាត់មិនឱ្យយក ចូលយន្តហោះ។
ជាទូទៅគ្រប់ជើងហោះហើរទាំងអស់ទូទាំងពិភពលោកតែងតែមានគោលការណ៍ ក្នុងការនាំយកកាំបិតដៃចូលយន្តហោះ ដោយរក្សាប្រវែងពី ៥ ទៅ ៦.៥ សង់ទីម៉ែត្រ តែមកដល់ពេលនេះក្រោយពេលដែលមានការប្រឆាំងតវ៉ាពីក្រុមការងារលើ យន្តហោះ TSA បានសម្រេចក្នុងការហាមឃាត់មិនឱ្យមានកាំបិតដៃ ហើយវាក៏ជាការផ្ដល់ទំនុកចិត្ត និងសុវត្ថិភាពផ្លូវចិត្តជូនអ្នកដំណើរមួយកម្រិតផងដែរ៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា

No comments:
Post a Comment