Tuesday, June 25, 2013

វីដេអូ៖ ច្រៀងខារ៉ាអូខេ រហូតដល់រញ្ជូយដី ធ្លាក់ដំបូលចុះក្រោម?












កាលពីពេលថ្មីៗនេះ មានវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ត្រូវអ្នកប្រើប្រាស់អ៊ិនធើណេត ធ្វើការចែកចាយ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ជាបន្ដបន្ទាប់ និងត្រូវបានបញ្ចូលទៅក្នុង Youtube។
យ៉ាងណាមិញ វីដេអូនេះបាន បង្ហាញពី បុរសនិង នារីមួយគូ បាននាំគ្នាច្រៀងខារ៉ាអូខេ នៅខាងក្រោម ស្បូវមួយកន្លែង នៅក្នុងប្រទេសថៃ។ តែអ្វីដ៏គួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីច្រៀងបានតែប៉ុន្មានឃ្លា ស្រាប់តែស្បូវដែលជាដំបូលនោះ បានធ្លាក់ចុះមកក្រោម សង្កត់អ្នកច្រៀងទាំងពីរនាក់តែម្ដង តែទំនងដូចជាមិនមានរងរបួសធ្ងន់ធ្ងរអ្វីនោះទេ។
សម្រាប់វីដេអូនេះត្រូវបាន អ្នកទស្សនានាំគ្នានិយាយថា ប្រហែលជាច្រៀង និងធ្វើកាយវិការសាហាវពេក ទើបសូម្បីតែដំបូល ដែលប្រក់ស្បូវនោះ ក៏ធ្លាក់ចុះមកដែរ។
តើប្រិយមិត្ដយល់យ៉ាងណា ? សូមទស្សនាវីដេអូទាំងអស់គ្នា៖

No comments:

Post a Comment