Tuesday, May 21, 2013

ស្ដ្រី​ម្នាក់​ធ្លាក់​ពីលើ​ឧបករណ៍​កម្សាន្ដ​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន​ឌ៍​ស្លាប់​ទាំង​វេទនា​្លាប់ទាំងវេទនា

sss-(1)ភ្នំពេញ​ ៖​ ស្ដ្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ឧបករណ៍​ជិះ​កម្សាន្ដ​(​ទ្វី​ន​ទ្វី​ស​ស្ទ័​រ​)​នៅ​ មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន​ឌ៍​ ខណៈ​ស្ដ្រី​រូប​នេះ​កំពុង​ជិះ​កម្សាន្ដ​ជាមួយមិត្តភក្តិបម្រើការងារជាមួយគ្នា ហើយដាច់ខ្សែក្រវាត់សុវត្ថិភាព​​ធ្លាក់​មក​ក្រោម​​ បណ្តាលឲ្យបាក់ឆ្អឹងឆ្អែងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ​ ។
ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៧​យប់​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៣​  ហើយ​ស្ដ្រី​រង​គ្រោះ​បាន​ស្លាប់​ភ្លាមៗ​ ប៉ុន្ដែ​ខាង​មណ្ឌល​កម្សាន្ដ​បាន​ព្យាយាម​ បិទ​បាំង​ហេតុការណ៍​នេះ​ បើ​ទោះបីជា​ សមត្ថកិច្ច​ចង់​ចូល​ទៅ​ពិនិត្យ​ត្រូវ​បាន​ហាមឃាត់​ ។​
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​ដែល​ បាត់បង់​ជីវិត​មានឈ្មោះ​ គឹ​ម​ គង្គា​ អាយុ​៣៣​ឆ្នាំ​ បម្រើ​ការងារ​នៅ​អង្គការ​ អា​ហ្ស៊ូ​ន​ ស៊ី​ណា​ ឋិត​នៅ​ភូមិ​ជ្រោយ​អំពិល​ ឃុំ​ក្បាល​កោះ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​ ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រះ​ពន្លា​ ឃុំ​សង្ឃ័រ​ ស្រុក​ ស្វាយ​ទាប​ ខេត្ដស្វាយរៀង​ ។​
នៅ​មុន​ពេល​កើតហេតុ​ ស្ដ្រី​រង​គ្រោះ​ និង​មិត្ដភក្ដិ​រួមការ​ងារ​ មាន​ទាំង​ជន​ បរទេស​នៅ​ក្នុង​អង្គការ​ខាងលើ​នេះ​ផង​ បាន​នាំ​គ្នា​មក​កម្សាន្ដ​នៅ​ក្នុង​មណ្ឌល​ ឌ្រី​ម​លែ​ន​ឌ៍​ ។​ ស្ដ្រី​រង​គ្រោះ​ និង​ស្ដ្រី​ម្នាក់​ ទៀត​ដែល​គេ​មិន​ស្គាល់ឈ្មោះ​បាន​ឡើង​ ជិះ​ក្នុង​ឧបករណ៍​កម្សាន្ដ​ទ្វី​ន​ទ្វី​ស​ស្ទ័​រ​ ហើយ​ខណៈ​ដែល​កំពុង​ជិះ​ ក៏​របើក​ទ្វារ​ ធ្លាក់​ប៉ើង​ស្ដ្រី​រង​គ្រោះ​មក​ក្រោម​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​ទៀត​ដែល​ជិះ​ជាមួយ​ពុំ​បាន​ធ្លាក់​ នោះ​ទេ​ គ្រា​ដែល​នៅ​ម្ខាង​មាន​សុវត្ថិភាព​។​
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ទៀត​ថា​ ស្ដ្រី​រង​គ្រោះ​ ពេល​ដែល​ធ្លាក់​មក​ក្រោម​ បាន​ប៉ះ​ទៅ​ នឹង​បុរស​ជនបរទេស​ម្នាក់​ទៀត​ឱ្យ​រង​របួស​ ផង​ដែរ​ ។​
គួរ​បញ្ជាក់​ថា​ មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន​ឌ៍​មាន​ទីតាំង​ឋិត​នៅ​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ជាប់​នឹង​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ។​
​នៅ​ក្នុង​ករណី​ធ្លាក់​ស្ដ្រី​រង​គ្រោះ​ពី​ ឧបករណ៍​កម្សាន្ដ​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​វេទនា​នេះ​ អ្នកគ្រប់គ្រង​មណ្ឌល​កម្សាន្ដ​ មួយ​នេះ​បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ សូ​ម្បី​តែ​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក៏​អ្នកគ្រប់គ្រង​នៅ​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​ លែ​ន​ឌ៍​នេះ​មិន​អនុញ្ញាត​ឱ្យ​ចូល​ធ្វើ​កំណត់​ ហេតុ​ផង​ដែរ​ ។​ មិនតែប៉ុណ្ណោះ​ អ្នក​គ្រប់​ គ្រង​និង​ថៅកែ​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន​ឌ៍​ នៅ​បាន​ប្រឹងប្រែង​ពន្យល់​ក្រុម​គ្រួសារ​ស្ដ្រី​ រង​គ្រោះ​កុំឱ្យ​និយាយ​ផ្ដេសផ្ដាស​ប្រាប់​ ដល់​អ្នកកាសែត​ទៀត​ផង​ ។​
គួរ​រំលឹក​ថា​ នៅ​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​ លែ​ន​ឌ៍​នេះ​ មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ មាន​បញ្ហា​គ្រោះថ្នាក់​អ្នក​ទៅ​កម្សាន្ដ​ ប៉ុន្ដែ​គេ​ស្ញើ​ច​សរសើរ​អ្នកគ្រប់គ្រង​ចេះ​ បិទ​បាំង​ករណី​ដូចៗ​គ្នា​នេះ​ ។​ ជាមួយ​គ្នា​ នោះ​មណ្ឌល​កម្សាន្ដ​មួយ​នេះ​ អ្នក​ដែល​ ចូល​ទៅ​កម្សាន្ដ​ ហើយ​ចេញ​មក​វិញ​បាន​ និយាយ​ថា​ មុន​នឹង​ចូល​ទៅ​កម្សាន្ដ​គួរតែ​ ប្រុង​ប្រយ័ត្ន​របស់របរ​ ពិសេស​លុយកាក់​គ្រឿងអលង្កា​ បើ​មិន​ដូច្នោះ​ទេ​ ចោរ​ហា​ រយ​នៅ​ទីនោះ​ប្រាកដជា​ស៊ីដាច់​ពុំខាន​ ឡើយ​ ។​ នេះ​ក៏​ជា​ការ​បង្ហាញ​ភាព​អ​សន្ដិ​ សុខ​ ដោយ​មិន​គិត​ពី​បញ្ហា​គ្រោះថ្នាក់​ ផ្សេងៗ​ដល់​អ្នក​ទៅ​កម្សាន្ដ​ដោយ​ពុំ​មាន​ ការ​ធានា​សុវត្ថិភាព​នោះ​ផង​ ។

អ្នក​ទៅ​ក​ម្សា​ន្ដ​បាន​ឃើញ​ហេតុ​ការណ៍​ ​រង់​ចាំ​មើល​ថា​តើ​ម្ចាស់​មណ្ឌល​ក​ម្សា​ន្ដ​ ​ឌ្រី​ម​លែ​ន​ឌ៍​នឹង​គិត​បែប​ណា​ចំពោះ​ការ​ ​ធ្វេស​ប្រហែស​ ​ធ្វើ​ឱ្យ​ស្ដ្រី​រង​គ្រោះ​ធ្លាក់​ ​រហូត​បាត់បង់​ជីវិត​ ​គ្រា​ដែល​គេ​ដឹង​ថា​ ​ថៅកែ​មណ្ឌល​ក​ម្សា​ន្ដ​មួយ​នេះ​ចេះ​តែ​ ​លក់​សំបុត្រ​យក​លុយ​ ​មិន​គិត​ពី​សុវត្ថិ​ ​ភាព​ ​និង​អាយុ​ជីវិត​អ្នក​ទៅ​ក​ម្សា​ន្ដ​ ​៕
សូមអានបន្ត៖ http://www.cambodiapage.info/kh/?p=126

No comments:

Post a Comment